**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញប្រគល់-ទទួលរថយន្ត ដែលផ្តល់ដោយគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម ជូនដល់អង្គភាពថ្នាក់កណ្តាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្ត ដែលផ្តល់ដោយគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម ជូនដល់អង្គភាពថ្នាក់កណ្តាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួមមាន នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នាយកដ្ឋានមន្ទីរពេទ្យ វិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺអេដស៍ សើស្បែក និងកាមរោគ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កោះកុង ព្រះសីហនុ ពោធិ៍សាត់ សៀមរាប តាកែវ ឧត្តរមានជ័យ និងកែប។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សុខាភិបាល ទាំងថ្នាក់ជាតិ និងក្រោមជាតិផងដែរ។ គួរបញ្ជាក់ផងដែរថាគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម ដែលរាជរដ្ឋាភិបាលកម្ពុជាទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់ពង្រឹងភាពធន់នៃប្រព័ន្ធសន្តិសុខសុខភាពក្នុងការត្រៀមលក្ខណៈ និងការឆ្លើយតបទាន់ពេលចំពោះគ្រប់ទម្រង់នៃវិបត្តិសុខភាពសាធារណៈ តាមរយៈការពង្រឹងសមត្ថភាពក្រុមការងារឆ្លើយតបបន្ទាន់នៅគ្រប់លំដាប់ថ្នាក់ ការជួសជុលកែលម្អ និងការបំពាក់ឧបករណ៍ សម្ភារៈ សម្រាប់ពង្រឹងគុណភាពសេវាមន្ទីរពិសោធន៍ ឧបករណ៍សម្រាប់សេវាសង្គ្រោះបន្ទាន់ និងឧបករណ៍បង្ការការចម្លងរោគនៅមន្ទីរពេទ្យជាដើម។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានរំលឹកពីការទទួលបានជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយបាននឹងកំពុងស្តារកំណើនសេដ្ឋកិច្ច និងបន្តពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល ដើម្បីត្រៀមឆ្លើយតបនឹងការគម្រាមកំហែងសុខភាពសាធារណៈ ឬគ្រោះអាសន្នសុខភាព ដែលអាចកើតឡើងមានជាយថាហេតុ ក្នុងពេលអនាគត។ ជាក់ស្តែងក្នុងអំឡុងពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជាគ្រប់គ្រងបានយ៉ាងល្អនូវជំងឺឆ្លងដែលបានលេចឡើងថ្មី ឬលេចឡើងសារឡើងវិញមួយចំនួនដូចជា ជំងឺអុតស្វា ជំងឺភ្នែកក្រហម ជំងឺហ្សីកា ជាដើម។ ដែលទាំងនេះជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលនីតិកាលកន្លងទៅ ក៏ដូចជានីតិកាលទី៧ នៃរដ្ឋសភា ក្នុងការការពារអាយុជីវិតប្រជាជន ការពារសុខភាពសាធារណៈ និងការរក្សាសុវត្ថិភាពនៃកិច្ចដំណើការសកម្មភាពសង្គម-សេដ្ឋកិច្ច។

ជាមួយគ្នានោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តីបានផ្តល់នូវអនុសាសន៍សំខាន់ៗ ដែលមានបច្ច័យលើការបន្តពង្រឹងភាពធន់នៃប្រព័ន្ធសន្តិសុខសុខភាព ឱ្យកាន់តែរឹងមាំថែមទៀតដូចជា៖

១- រក្សាភាពបុរេសកម្ម សកម្មនិងអន្តរសកម្មនៃប្រព័ន្ធអង្កេតតាមដានជំងឺឆ្លង ការពុលចំណីអាហារ ឬជំងឺឆ្លងតាមចំណីអាហារឬទឹកមិនស្អាត ជំងឺឆ្លងពីសត្វមកមនុស្ស ជាដើម និងធ្វើការឆ្លើយតបទាន់ពេល និងមានប្រសិទ្ធភាព ដោយមានការចូលរួមពីរដ្ឋបាលមូលដ្ឋាន ប្រជាជន និងសហគមន៍។

២- ពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាពបថមមានគុណភាព ដែលជាផ្នែកមួយដ៏សំខាន់ រួមចំណែកដល់ការពង្រឹងប្រព័ន្ធសន្តិសុខសុខភាព តាមរយៈការបង្កើនសកម្មភាពអប់រំ លើកកម្ពស់សុខភាព ការប្រាស្រ័យទាក់ទងហានិភ័យ និងការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រតិបត្តិត្រឹមត្រូវរបស់ប្រជាជន ក្នុងការថែរក្សាសុខភាព ការបង្ការ និងការគ្រប់គ្រងជំងឺ ឬបញ្ហាសុខភាពដទៃទៀត ជាពិសេស នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខនេះ។

៣- អង្គភាពសុខាភិបាលពាក់ព័ន្ធនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវពិនិត្យ រៀបចំ ឬធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពឆ្លើយតបបន្ទាន់នឹងគ្រោះអាសន្នសុខភាពសាធារណៈ សម្រាប់តម្រង់ទិសនៃការ វិនិយោគធនធាន ដើម្បីបង្កើនសមត្ថភាពឆ្លើយតបចំពោះគ្រប់ទម្រង់នៃវិបត្តិសុខភាពសាធារណៈ និងបន្តពង្រឹងវិធានចត្តាឡីស័កនៅតាមច្រកទ្វារចេញ-ចូលអន្តរជាតិនានា។

៤-នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងត្រូវពិនិត្យ និងរៀបចំការផ្លាស់ប្តូរផែនការនីយកម្មរយៈពេលខ្លី ទៅកាន់ផែនការរយៈពេលវែងមានចីរភាព និងការប្រើប្រាស់យុទ្ធសាស្រ្តគ្រប់គ្រងជំងឺឆ្លងរាតត្បាតនៅតាមកន្លែង(Endemic strategy) ដោយមានការចូលរួមពីនាយកដ្ឋានពាក់ព័ន្ធ និងអង្គ-ភាពសុខាភិបាលថ្នាក់ក្រោមជាតិ និងថ្នាក់ក្រោមជាតិ។

៥-លើកកម្ពស់ការគ្រប់គ្រងការប្រើប្រាស់ និងការជួសជុលថែទាំសម្ភារៈ ឧបករណ៍ពេទ្យ ហេដ្ឋារចនា- សម្ព័ន្ធរូបវន្ត និងមធ្យោបាយដឹកជញ្ជូន ឱ្យបានសមស្រប ដើម្បីផលប្រយោជន៍នៃការប្រើប្រាស់យូរអង្វែងផង និងប្រសិទ្ធភាពនៃផ្តល់សេវាបង្ការ និងគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លង និងសេវាថែទាំព្យាបាលផង។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានធ្វើការផ្តាំផ្ញើសួរសុខទុក្ខបងប្អូនមន្ត្រីរាជការសុខាភិបាលទាំងអស់ ជាពិសេសនៅតាមបណ្តារាជធានី-ខេត្ត និងជូនពរក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.
២៥៦៨ ខាងមុខនេះ សូមទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង