**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

ឯកឧត្ដម អ៊ូច ភា អញ្ជើញចូលរួមពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ក្រោមអធិមបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញចូលរួមក្នុង ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

គិរីសួគ៌ (Kirisu) គឺជាកសិដ្ឋានរបស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល និងជាកសិដ្ឋានខ្នាតធំដំបូងគេបង្អស់ នៅកម្ពុជាដែលមានសង្វាក់ផលិតកម្មទំនើបបំផុត និងមានសមត្ថភាពផលិតទឹកដោះគោសុទ្ធស្រស់ប្រកប ដោយគុណភាពខ្ពស់ និងមានសារធាតុចិញ្ចឹមច្រើនជាងគេ។ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល បានចាប់ផ្តើម ដំណើរកសិកដ្ឋាននៅចុងឆ្នាំ២០២០។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សបានអញ្ជើញចូលរួមសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ នៅស្រុកបាទី ខេត្តតាកែវ នាពេលនេះ។សម្តេចធិបតី បានចាត់ទុកវត្តមានកសិដ្ឋានគិរីសួគ៌ ជាសមិទ្ធផលប្រវត្តិសាស្ត្រមួយទៀត លើវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា។

សម្តេចធបិតី បាននាំយកនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ នាឱកាសនេះ។សម្តេចបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តតាកែវទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ហើយបានបោះឆ្នោតជូនកាលពីខែកក្កដា ឆ្នាំ២០២៣ ផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសជាបន្តបន្ទាប់។ សម្តេចបានចាត់ទុកការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋ គឺជាការផ្តល់សច្ចធម៌ចំពោះកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា លើកិច្ចការកសាង និងអភិវឌ្ឍន៍ជាតិ។

សម្តេចធបិតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ក្រោយការបញ្ចប់សង្គ្រាមឆ្នាំ១៩៩៨ រហូតដល់ពេលជួបជំងឺកូវីដ១៩ កម្ពុជា គឺជាប្រទេសមានការអភិវឌ្ឍ និងស្ថានភាពសេដ្ឋកិច្ចល្អ ដោយរក្សាកំណើនប្រមាណ៧ភាគរយ។ សម្តេចធិបតីបានថ្លែងទៀតថា តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់នោះឡើយ តែទោះយ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា បានប្រឹងប្រែងរក្សាលំនឹងទីផ្សារកសិផល។

ពាក់ព័ន្ធនឹងកសិដ្ឋានចិញ្ចឹមគោយកទៅដោះនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ក្នុងមួយឆ្នាំ កម្ពុជានាំទឹកដោះគោស្រស់ពីក្រៅប្រទេសប្រមាណ ៩៨ពាន់តោន ស្មើនឹង ៧៩៤លានដុល្លារ។ សម្តេចធិបតី រំពឹងថា ផលិតផលដែលផលិតក្នុងស្រុក នឹងជួយផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ហើយទប់ស្កាត់ការហូរចូលផលិតផលពីក្រៅប្រទេសបាន។ ការផលិតជាមួយគុណភាពល្អ ហើយរក្សាបានតម្លៃធូរជាងផលិតផលនាំពីក្រៅ គឺជាយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសលើពិភពលោកស្ទើរតែ៩០ភាគរយ សុទ្ធតែជាប្រទេសផលិតផលិតផលសកិកម្ម។ ដូច្នេះដើម្បីជំរុញកសិផលខ្មែរឱ្យមានទីផ្សារល្អ ទាមទារឱ្យមានការច្នៃប្រឌិតខ្ពស់។សម្តេចបន្តថា ក្នុងមួយត្រីមាសឆ្នាំ២០២៤ កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតផលចំនួន ១០៦គម្រោង ជាមួយទុនវិនិយោគប្រមាណ ២.២ពាន់លានដុល្លារ និងអាចបង្កើតការងារប្រមាណ ១០៧ពាន់កន្លែង។ ខេត្តតាកែវ ជាខេត្តមួយ មានសក្តានុពលខ្ពស់ផ្នែកសេដ្ឋកិច្ច។​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍ គឺធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ហើយការអភិវឌ្ឍត្រូវធ្វើឱ្យល្អប្រសើរពីមួយជំនាន់ ទៅមួយជំនាន់។ ការអភិវឌ្ឍ គឺធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ហើយការអភិវឌ្ឍត្រូវធ្វើឱ្យល្អប្រសើរពីមួយជំនាន់ ទៅមួយជំនាន់។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជាថ្មីថា គម្រោងសាងសង់ព្រែកជីក ហ្វូណន-តេជោ ដើម្បីបម្រើប្រយោជន៍សេដ្ឋកិច្ច។ ព្រែកជីកហ្វូណនតេជោនេះ មានទទឹង ១០០ម៉ែត្រ ជម្រៅ ៤.៥ម៉ែត្រ ដឹកបានទម្ងន់បាម៣ពាន់តោន។ ព្រែកជីកហ្វូណន-តេជោ ប្រវែង ១៨០គីឡូម៉ែត្រ ក្នុងនោះ ១៣៥គីឡូម៉ែត្រ ជាព្រែកមានតម្រាយផ្លូវទឹកស្រាប់ គ្រាន់តែពង្រីកឱ្យធំប៉ុណ្ណោះ។ គម្រោងនេះ ត្រូវបានសិក្សាដោយក្រុមអ្នកជំនាញជាតិ និងអន្តរជាតិសរុបប្រមាណ ៤០នាក់។ គម្រោងព្រែកជីកនេះ មានបច្ចេកច្បាស់លាស់ មិនឱ្យទឹកទន្លេមេគង្គហូរចូលសមុទ្រនោះឡើយ ហើយក៏បានគោរពតាមច្បាប់អន្តរជាតិស្តីពីទន្លេមេគង្គផងដែរ។

សម្តេចធិបតី បានមានប្រសាសន៍បន្តទៀតថា កម្ពុជាគ្មានច្បាប់អនុញ្ញាតឱ្យមានវត្តមានកងទ័ពបរទេសលើទឹកដីកម្ពុជានោះឡើយ។ កម្ពុជា រាប់រកមិត្តគ្រប់ទីកន្លែងដោយសុខសន្តិភាព។
ព្រែកជីកនេះ មានលក្ខណៈបច្ចេកទេស ជម្រៅទឹកត្រឹម ៤.៥ម៉ែត្រ មិនអាចឱ្យនាវាដឹកយន្តហោះចល័តបាននោះឡើយ។ កម្ពុជាគ្មាននយោបាយធ្វើសត្រូវជាមួយប្រទេសណាមួយនោះឡើយ គឺមានតែការចងមិត្តភាព។សម្តេចធិបតី បានបង្ហាញជំនឿចិត្តថា វិស័យអចលនទ្រព្យរបស់កម្ពុជា នឹងល្អប្រសើរឡើងវិញនាពេលខាងមុខ។ វិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យប៉ះពាល់ជាសាកល។ ក្រុមហ៊ុនបរទេសជាច្រើន ត្រូវបានបិទ ឬបិទសាខា តែរាជរដ្ឋាភិបាលនឹងប្រឹងប្រែងធ្វើឱ្យសេដ្ឋកិច្ចល្អប្រសើរឡើងវិញ ដូចមុនពេលកូវីដ១៩ រាតត្បាត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី។

មិនបានរវល់សោយសុខនឹងជ័យជម្នះរបស់ខ្លួននោះឡើយ ពោលគឺបានប្រឹងប្រែងជាប់ជានិច្ច ដើម្បីកសាង អភិវឌ្ឍន៍ជាតិ និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។
នៅថ្ងៃនេះ សម្តេចធិបតី បានមានប្រសាសន៍ថា ឆ្នាំនេះអង្គរសង្រ្កាន្តយើងអត់បានធ្វើទេ តែសង្រ្កាន្តខេត្តសៀមរាប និងសង្រ្កាន្តតាមបណ្តាខេត្តផ្សេងៗទូទាំងប្រទេស បានរៀបចំធ្វើទាំងអស់គ្នា សូមបងប្អូនប្រជាពលរដ្ឋចូលរួមលេងសប្បាយជាមួយល្បែងប្រជាប្រិយទាំងអស់គ្នា។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមសប្បាយរីករាយទាំងអស់គ្នា និងការលេងសប្បាយត្រូវចេះគោរពគ្នាទៅវិញទៅមក កំពុងធ្វើអោយប៉ះពាល់សណ្ដាប់ធ្នាប់សង្គម និងសូមជូនពរឱ្យពលរដ្ឋខ្មែរទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង