**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ឯកឧត្ដមសាស្ដ្រាចារ្យ ឈាង រ៉ា​ ស្នើសាកលវិទ្យាល័យជាតិសាំងហ្គាពួរ ពង្រីកកិច្ចសហការ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល

ភ្នំពេញ៖ ឯកឧត្ដមសាស្ដ្រាចារ្យ ឈាង រ៉ា​ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានលើកទឹកចិត្ដដល់សាកលវិទ្យាល័យជាតិ សាំងហ្គាពួរ (NUS) បន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាមួយអង្គភាពក្រោមឱវាទក្រសួងសុខាភិបាល និងពង្រីកកិច្ចសហការជាមួយសាកលវិទ្យាល័យផ្សេងៗ ថ្មីៗថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

ការថ្លែងដូច្នេះបានធ្វើឡើង ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Teo Yik Ying សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិ សាំងហ្គាពួរ (NUS) និងជាព្រឹទ្ធបុរស នៃ NUS Saw Swee Hock School of Public Health ព្រមទាំងប្រតិភូអមដំណើរ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នាទីស្ដីការក្រសួងសុខាភិបាល។

ឯកឧត្ដមសាស្ដ្រាចារ្យ ឈាង រ៉ា​ បានថ្លែងអំណរគុណដល់ សាកលវិទ្យាល័យជាតិ សាំងហ្គាពួរ ដែលបានគាំទ្រ និងរួមចំណែកក្នុងការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល និងការងារស្រាវជ្រាវសុខភាពសាធារណៈនៅកម្ពុជាក្នុងពេលកន្លងមក។ ទន្ទឹមនឹងកិច្ចសហការនេះ ឯកឧត្ដមសាស្ដ្រាចារ្យ ក៏ស្នើសាកលវិទ្យាល័យមួយនេះ ពង្រីកវិសាលភាពក្នុងការសហការជាមួយដៃគូដទៃទៀត ដើម្បីបន្ដជួយលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែបានល្អប្រសើរជាងនេះបន្ថែមទៀត។

ជាការឆ្លើយតប លោកសាស្រ្តាចារ្យ Teo Yik Ying បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់សាកលវិទ្យាល័យ ក្នុងការប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើកិច្ចការជាអាទិភាពមួយចំនួនរបស់ក្រសួង រួមមាន៖ ១) ការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំជាមួយថ្នាំអង់ទីប៊ីយ៉ូទិក ២) ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ជាពិសេសការរៀបចំផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធនឹងជំងឺមហារីក ៣)ការបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាល ៤) ការលើកកម្ពស់ឌីជីថលសុខាភិបាល។

លោកសាស្រ្តាចារ្យ ក៏បានថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលបានគាំទ្រដល់កិច្ចសហប្រតិបត្តិការ របស់សាកលវិទ្យាល័យជាតិ សាំងហ្គាពួរ ជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងវិទ្យាស្ថានជាតិសុខភាពសាធារណៈនៅកម្ពុជា ក្នុងរយៈកាល ១០ឆ្នាំកន្លងមកនេះ។ ជាមួយគ្នានោះតំណាងសាកលវិទ្យាល សាំងហ្គាពួរ លោកនឹងខិតខំបន្ថែមទៀត ចូលរួមជាមួយកម្ពុជា ក្នុងការរួមគ្នាឈានទៅសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល។

ក្នុងឱកាសនោះដែរ លោកសាស្ដ្រាចារ្យ Teo Yik Ying បានថ្លែងអបអរសាទរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលលោកសាស្ដ្រាចារ្យ ទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង