**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ

ឯកឧត្តម ងួន រតនៈ អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងទទួលសេវាព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងកុមារកំព្រា នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ធំ

ភ្នំពេញ៖​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​និង​ក្រុម​ការងារ​ ​អញ្ជើញ​ចុះ​សួរសុខទុក្ខ​អ្នកជំងឺ​ ​ចំនួន​ ​១​៥​០​នាក់​ ​ដែល​កំពុង​សម្រាក​ទទួល​សេវា​សុខាភិបាល​ ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ធំ​ ​និង​បន្ត​ដំណើរ​នាំ​យក​នូវ​ថវិកា​ ​នំ​ដានី​ហ្សា ​ភេសជ្ជៈ​ ​ចែក​ជូន​ដល់​កុមារ​កំព្រា​ ​នៅ​មណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ធំ​ ​នា​ព្រឹក​ថ្ងៃ​ទី​១​២​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិខ្មែរ​ ​ដែល​នឹង​ឈាន​ចូល​មកដល់​ខាងមុខនេះ​ ​។​

​ជាមួយគ្នា​នោះ​ដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បាន​កោតសរសើរ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ​ដែល​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​មាន​រៀប​រៀបរយ​ ​មាន​អនាម័យ​ ​ផ្ដល់​បរិយាយ​ល្អ​សម្រាប់​អ្នកជំងឺ​ ​អាគារ​ទាំងអស់​ត្រូវ​បាន​ជួសជុល​កែ​លម្អ​យ៉ាង​ស្អាត​ ​មាន​សោ​ភ័ណ្ឌ​ភាព​ល្អ​ ​ជាពិសេស​បាន​ផ្តល់​សេវា​ទទួល​ព្យាបាល​អ្នកជំងឺ​ ​២​៤​ម៉ោង​ ​លើ​២​៤​ម៉ោង​ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មកពី​គ្រប់​ម​ជ្ឍដ្ឋា​ន​ទាំងអស់​។​ ​ឯកឧត្តម​បន្ត​ថា​ ​នេះ​ជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​មន្ត្រី​សុខាភិបាល​ ​តាម​ការ​ចង្អុលបង្ហាញ​របស់​ ​ប្រមុខ​រាជរដ្ឋាភិបាល​ ​ដោយ​ត្រូវ​ពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈ​ ​ជាពិសេស​សេវា​សុខភាព​ ​គឺ​ត្រូវតែ​លើក​ក​ម្ពស់​និង​បន្ត​ការ​យកចិត្តទុកដាក់​។​

​ដើម្បី​ជៀសវាង​ពី​ការ​ឆ្លង​ជំងឺ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​ត្រូវ​បន្ថែម​ការយល់​ដឹង​ពី​ប្រភេទ​ជំងឺ​នីមួយៗ​ ​ត្រូវ​មានការ​ការពារ​ប្រុងប្រយ័ត្ន​ ​និង​ត្រូវ​ថែរក្សា​សុខភាព​ ​មាន​អនាម័យ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។​ ​លើស​ពី​នេះ​ ​ឯកឧត្តម​ ​បាន​ណែនាំ​ដល់​ម​ន្រ្ដី​សុខាភិបាល​ទាំងអស់​ ​ត្រូវ​បន្ត​ការ​យកចិត្តទុកដាក់​ព្យាបាល​ថែទាំ​អ្នកជំងឺ​ឲ្យបាន​ល្អ​ ​និង​ជូនពរ​ដល់​អ្នកជំងឺ​ទាំងអស់​ឆាប់​ជាសះស្បើយ​ ​ដើម្បី​បាន​ជួបជុំ​ក្រុម​គ្រួសារ​ ​នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ​។​

​ក្នុង​ថ្ងៃ​ដដែល​នោះ​ ​ឯកឧត្តម​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​បាន​បន្ត​ដំណើរ​នាំ​យក​នូវ​ថវិកា​ ​នំ​ដានី​ហ្សា ​ភេសជ្ជៈ​ ​ចែក​ជូន​ដល់​កុមារ​កំព្រា​ ​នៅ​មណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ធំ​ ​និង​មានប្រសាសន៍ថា​ ​ការរស់នៅ​ជា​ ​កុមារ​កំព្រា​ ​ពិតជា​បាន​ឆ្លងកាត់​នូវ​ការលំបាក​គ្រប់​ឧបសគ្គ​ ​ពុំ​មាន​ឪពុក​ម្តាយ​បងប្អូន​សម្រាប់​មើល​ថែ​នោះ​ទេ​។​ ​ប៉ុន្តែ​ឧប​ក​សគ្គ​ទាំងនេះ​ ​គឺជា​មេរៀន​មួយ​សម្រាប់​អោយ​កូន​ៗ​ ​ចៅ​ៗ​ ​ទាំងអស់​ខិតខំ​តស៊ូ​ព្យាយាម​ប្រឹងប្រែង​ ​ជំនះ​រាល់​កា​លំបាក​ទាំងនេះ​ ​ដើម្បី​អនាគត​ខ្លួនឯង​នា​ពេល​ខាងមុខ​។​ ​ឯកឧត្តម​ ​បាន​មានប្រសាសន៍​បន្ត​ថាៈ ​ការ​ជួបជុំគ្នា​ថ្ងៃនេះ​គឺ​ដើម្បី​ប​ន្កើ​នភា​ព​ស្និទ្ធស្នាល​និង​ក្តី​ស្រឡាញ់​ ​ជាមួយ​កូន​ៗ​ ​ក្មួយ​ ​ចៅ​ៗ​ ​កុមារ​កំព្រា​ ​ដែល​រស់នៅ​គ្មាន​ឪពុក​ម្តាយ​ ​សាច់ញាតិ​បងប្អូន​ ​ប៉ុន្តែ​សូម​ក្មួយ​ៗ​ចៅ​ៗ​កុំ​ព្រួយបារម្ភ​ ​និង​ ​ត្រូវ​តាំងចិត្ត​ខិតខំ​រៀនសូត្រ​អោយ​ក្លាយ​ខ្លួន​ជា​សិស្ស​ល្អ​ ​កូន​ល្អ​ ​និង​ ​ពលរដ្ឋ​ល្អ​ ​ដើម្បី​អនាគត​ខ្លួនឯង​ ​ក្លាយ​ជា​ទំពាំង​ស្នង​ឬស្សី​ ​ឬ​ជា​ធនធានមនុស្ស​ដ៏​សំខាន់​សម្រាប់​កិច្ច​អភិវឌ្ឍន៍សង្គម​ជាតិ​នា​ពេល​ខាងមុខ​។​ ​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ ​មិនដែល​ព្រងើយកន្តើយ​ ​ឬនៅ​ឆ្ងាយ​ពី​កុមារ​ទាំងអស់គ្នា​នោះ​ទេ​ ​គឺ​តែង​នឹករលឹក​ជានិច្ច​ ​ទោះបី​មិនបាន​រស់នៅ​ជាមួយគ្នា​ ​ពិតមែន​ក៏ប៉ុន្តែ​សុខទុក្ខ​ទាំងឡាយ​ ​របស់​កុមារ​ទំា​ង​អស់នោះ​ក៏​ជា​សុខទុក្ខ​របស់​ថ្នាក់​ដឹកនាំ​ផង​ដែរ ៕

អត្ថបទដែលជាប់ទាក់ទង