អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញប្រគល់ម៉ូតូចំនួន០៤គ្រឿង ទៅដល់ក្រុមការងាររបស់លោក តាន់ គឹមសួ សម្រាប់ធ្វើសកម្មភាពល្បាតក្នុងព្រៃ
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញប្រគល់ម៉ូតូចំនួន០៤គ្រឿង ទៅដល់ក្រុមការងាររបស់លោក តាន់ គឹមសួ សម្រាប់ធ្វើសកម្មភាពល្បាតក្នុងព្រៃ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ជនល្មើស ដែលបានដុតម៉ូតូរបស់ពួកគាត់ នៅក្នុងព្រៃអស់ចំនួន០៤គ្រឿង ប្រហែលដោយសារការល្បាតរបស់ពួកគាត់ រំខានដល់គំនិតទុច្ចរិត ក្នុងការទន្ទ្រានកាន់កាប់ដីព្រៃឈើ កាប់ព្រៃឈើ និង ដាក់អន្ទាក់សត្វនៅក្នុងព្រៃហើយមើលទៅ។
ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់បទបញ្ជាឲ្យបញ្ឈប់ការទន្ទ្រានកាន់កាប់ដីព្រៃឈើ ការកាប់ព្រៃឈើ និងការបបាញ់ ឬដាក់អន្ទាក់សត្វព្រៃ ដែលជាអំពើខុសច្បាប់ ស្ដីពីព្រៃឈើដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ៕