**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

ឯកឧត្ដម អ៊ូច ភា និងលោកជំទាវស្រី ប៊ុណ្ណាដាវី ផ្ញើសារជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តតាកែវក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ ឯកឧត្ដម អ៊ូច ភាអភិបាលខេត្តតាកែវ និងលោកជំទាវស្រី ប៊ុណ្ណាដាវី បានផ្ញើសារជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តតាកែវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ គ្រិស្តសករាជ ២០២៤ ដែលនឹងចូលមកដល់ នាថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ។

ឯកឧត្ដមអ៊ូច ភា អភិបាលខេត្តតាកែវ បានជូនពរប្រជាពលរដ្ឋអ្នកធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងបានដាស់តឿនឱ្យបើកបរដោយការប្រុងប្រយ័ត្ន និងជៀសវាងការបើកបរក្នុងស្ថានភាពស្រវឹង។

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលយប់នេះ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណចំពោះព្រះថេរានុថេរៈ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំ ក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរឃុំ-សង្កាត់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ក្នុងខេត្តតាកែវ ដែលជានិច្ចកាលតែងតែយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី បំពេញ ភារកិច្ចប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។

រដ្ឋបាលខេត្តកំពុងផ្តោតលើជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងខេត្ត តាមរយៈវិធានការជំរុញការវិនិយោគ និងការកែលម្អរសក្តានុពលរបស់ខេត្តទាំងមូលបន្ថែមពីនេះឯកឧត្ដមអភិបាលខេត្ត ក៏បានប្ដេជ្ញាជំរុញឱ្យមានកំណើនទេសចរណ៍នៅក្នុងខេត្តតាមរយៈការអភិវឌ្ឍតំបន់ទេសចរណ៍ ផ្សព្វផ្សាយគោលដៅទេសចរថ្មីៗនៅក្នុងខេត្ត ហើយឯកឧត្ដមបានសង្កត់ធ្ងន់ថា យើង​មាន​ទំនុក​ចិត្ត​ថា​នៅ​ឆ្នាំ២០២៤ ក្នុងខេត្តយើង​នឹង​មាន​ភាព​ប្រសើរ​ឡើងហើយ​យើង​ជឿ​ជាក់​ថា ការ​កែ​លម្អ​រនេះ​នឹង​នាំ​មក​នូវ​ជីវិត​កាន់​តែ​ប្រសើរ​សម្រាប់​ប្រជាជន​ក្នុងខេត្តតាកែវ។

បន្ថែមពីនោះ ឯកឧត្ដមអភិបាលខេត្តក៏បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការ ដែលបានចំណាយពេលវេលាឈប់សម្រាក ដើម្បីបម្រើសេវាសាធារណៈ ដោយបន្ថែមថា អាជ្ញាធរ​កំពុង​ចាត់​វិធានការ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ក្នុងខេត្ត ថ្ងៃឈប់សម្រាកឆ្នាំថ្មីត្រូវបានគេស្គាល់ថាជា «ថ្ងៃសប្បាយរីករាយផងនិងគ្រោះថ្នាក់ផង» នៅតាមដងផ្លូវ ដោយសារមនុស្សកាន់តែច្រើនធ្វើដំណើរ និងជប់លាងក្នុងអំឡុងឆ្នាំថ្មី ។

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខ្ញុំព្រះករុណា ខ្ញុំសូមឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី សូមតាមជួយថែរក្សា ប្រោសព្រំនូវសព្ទ សាធុការពរ សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរថ្លៃថ្លា ប្រគេនព្រះថេរានុថេរៈ គ្រប់ព្រះអង្គ និងជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ព្រមទាំងក្រុម គ្រួសារ និងបងប្អូនប្រជាជន ខេត្តតាកែវទាំងមូល សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង