**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល

ឯកឧត្តម វ៉ា ថន អញ្ជើញចូលរួមសូត្រមន្តវេប្រគេនចង្ហាន់-បច្ច័យ និងរាប់បាត្រ និងចូលរួមពិធីសង្រ្កានឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថិតក្នុងវត្តបទុមរង្សី សង្កាត់ក្រគរ ក្រុងក្រចេះ

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តក្រចេះ បានរៀបចំសង្រ្កានឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស ២០២៤ ដែលនឹងឈានចូលនៅម៉ោង២២និង១៧នាទី ថ្ងៃទី១៣ ខែមេសា ដែលរដ្ឋបាលខេត្ត បានកំណត់យកវត្តបទុមរង្សី សង្កាត់ក្រគរ ក្រុងក្រចេះ ដើម្បីបង្កើតព្រឹត្តិការណ៍សប្បាយរីករាយ ផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌រស់នៅប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី រួមនិងថ្នាក់ដឹកនាំមន្រ្តីរាជការ អាជ្ញាធរក្រុង-សង្កាត់ យុវជន និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមសូត្រមន្តវេប្រគេនចង្ហាន់-បច្ច័យ និងរាប់បាត្រ និងបន្តចូលរួមពិធីសង្រ្កានឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានការលេងល្បែងកម្សាន្តតាមប្រពៃណីជាតិដូនតាខ្មែរ ដោយក្នុងនោះមាន៖ ចោលឆួង ទាញព្រ័ត បោះអង្គុញ វាយក្អម ស្វាដណ្តើមស្លឹកឈើ រាំទូលក្អម រាំដណ្តើមកៅអី និងរបាំជូនពរ របាំត្រុដ្ឋ គោះត្រឡោក របាំក្ងោក និងរាំងវង់ជាដើម។

តាមរយៈព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនេះ គឺដើម្បីបង្កើនភាពស្និតស្នាលសប្បាយរីករាយ ផ្សារភ្ជាប់ផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដូនតាខ្មែរ ហើយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋពិតជាមានមោទនភាព ព្រោះព្រឹត្តិការណ៍បានប្រារព្ធឡើងនាំមកនូវបរិយាកាស ប្រកបដោយមនោសញ្ចេតនា រីករាយ សាមគ្គីភាព មិត្តភាព ស្ថិតក្រោមដំបូលសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងជាការបញ្ជាក់ឲ្យឃើញពីការស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសិទ្ធិសេរីភាព សេដ្ឋកិច្ចជីវភាពធូធារ និងសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ជាពិសេសបង្ហាញឲ្យឃើញថា កម្ពុជាកំពុងដើរឆ្ពោះទៅរកការអភិវឌ្ឍន៍រីកចម្រើន ស្រមតាមសម័យកាលបរិបទបច្ចេកវិទ្យាឌីជីថល ៕

អត្ថបទដែលជាប់ទាក់ទង