**ព័ត៌មានបឋម! គិតត្រឹមម៉ោង ៥:០០នាទីល្ងាចនេះ មានអ្នករងរបួសចំនួន ៥០នាក់ អ្នកស្លាប់ចំនួន ៣នាក់ ខណៈមិនទាន់ទទួលបានព័ត៌មានអំពីការរងគ្រោះរបស់បងប្អូនពលករខ្មែរដោយសារករណីរញ្ជួយដីនេះទេ**អាជ្ញាធរថៃ បញ្ជាក់ថាកម្មករ៤៣នាក់ កំពុងជាប់ក្រោមអគារខ្ពស់ក្នុងទីក្រុងបាងកក ដែលដួលរលំទាំងស្រុង ក្រោយគ្រោះរញ្ជួយដី**ថៃប្រកាសអាសន្នទូទាំងប្រទេស និងអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះរញ្ជួយដីដែលអាចកើតមានឡើងវិញក្នុងរយៈពេល២៤ម៉ោង**គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការរញ្ជួយដីនៅទូទាំងប្រទេសថៃ ដែលជាប្រទេសជិតខាង**ក្រសួងការបរទេស ប្រកាសព័ត៌មានពាក់ព័ន្ធ ករណីការរញ្ជួយដីនៅប្រទេសថៃ និងមីយ៉ាន់មា**ប្រមុខរបបយោធាមីយ៉ាន់ម៉ា ប្តេជ្ញានឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌**រដ្ឋបាលប្រធានាធិបតីអាមេរិក ប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុថ្មីចំនួន៧៣លានដុល្លារដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**លោកជំទាវ លឹម រស្មី ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម ងួន រតនៈ ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**លោក Ding Xuexiang អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ2025 នៃវេទិកាBoaoសម្រាប់អាស៊ី ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ**រដ្ឋមន្ត្រី ឌិត ទីណា៖ សហគមន៍កសិកម្មទំនើបនឹងដំណើរការតាមគោលការណ៍ស្ម័គ្រចិត្ត និងប្រជាធិបតេយ្យ ដើម្បីធានាបាននូវការចូលរួមពេញលេញពីកសិករ**លោក មីន អ៊ុងឡាំង ប្តេជ្ញានឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងខែធ្នូ**លោក ដូណាល់ ត្រាំ នឹងផ្តល់ជំនួយហិរញ្ញវត្ថុថ្មីចំនួន៧៣លានដុល្លារដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា តាមរយៈកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ**អភិបាលរងខេត្តបន្ទាយមានជ័យ ណែនាំដល់ភ្នាក់ងារ បង្ការ និងពន្លត់អគ្គីភ័យ ត្រូវប្រុងប្រយ័ត្ន និងពង្រឹងតាមរយៈយន្តការត្រៀមបង្ការ ផ្សព្វផ្សាយឆ្លើយតប និងសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរសម្តេចពញាចក្រី ហេង សំរិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ “សង្ក្រាន្ត” ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម ប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ្រិស្តសករាជ២០២៤ វេលាម៉ោង ២២:១៧នាទីយប់ ជាថ្ងៃចូលឆ្នាំថ្មី ក្នុងនាម សមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការ អបអរសាទរជាមួយមនោសញ្ចេតនាសប្បាយរីករាយឥតឧបមា ប្រកបដោយសេចក្តីគោរពស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរជ័យ សិរីមង្គលដ៏មហាប្រសើរគ្រប់យ៉ាងជូន សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា។

សម្តេចអគ្គមហាពញាចក្រី ជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលមានទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រ និងខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច រីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងបានលះបង់សព្វគ្រប់បែប យ៉ាង ដើម្បីរួមចំណែកស្វះស្វែងរកមហាសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាឱ្យទទួលបានភាព សម្បូរសប្បាយរុងរឿង ធ្វើឱ្យប្រជាជនរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងមានជីវភាពឈានឡើង ជាបន្តបន្ទាប់។

ខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិ ទាំងឡាយលើលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី សូមមេត្តាតាមជួយបីបាច់ថែរក្សា ប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីទាំងអស់ សូមមាន ជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខចម្រើន មានសុខុមាលភាពល្អបរិបូរណ៍ និងសូមប្រកបដោយព្រះពុទ្ធពរ ដ៏ប្រពៃថ្លៃថ្លាបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង