អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីពូនភ្នំខ្សាច់ និងពិធីស្រង់ព្រះ ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤”
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមពិធីនមសិកាព្រះរតនត្រ័យ ពូនភ្នំខ្សាច់ និងពិធីស្រង់ព្រះ ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” ព្រមទាំងបានជូនវត្ថុអនុស្សាវរីយ៍ (បច្ច័យនិងក្រណាត់ស) ដល់តាជី យាយជី នៅបរិវេណវត្តសំសមី ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ៕