**វរសេនីយ៍ទោ ស៊ូ ចាយ ត្រូវបានដកតំណែងពីអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកជាមន្ត្រី**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌

សម្តេច ម៉ែន សំអន នាំអំណោយសប្បុជន ចែកជូនដល់ពលរដ្ឋចំនួន៣០០គ្រួសារ នៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងឱកាសបុណ្យចូលឆ្នាំថ្ងៃទី៤

ភ្នំពេញ៖ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃទី៤ សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ នៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលជាការឧបត្ថម្ភគាំទ្រពីឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរងកងអង្គរក្ស និងលោកជំទាវ ព្រមទាំងក្រុមការងារ។

ពិធីនេះមានការចូលរួមពី អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង, លោកជំទាវ ដួង វណ្ណា, ឯកឧត្តមបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង, ឯកឧត្តម ម៉ែន វិបុល និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងក្រុមការងារ និងអាជ្ញាធរក្រុងស្វាយរៀងផងដែរ។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ និងលោកជំទាវ ដែលបានឧបត្ថម្ភអំណោយដល់ប្រជាពលរដ្ឋនៅថ្ងៃនេះ ហើយក៏ជាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងក៏ដើម្បីចែករំលែកនៃក្តីស្រឡាញ់ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

ជាមួយគ្នានេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានរំលឹកអំពីអតីតកាលប្រទេសកម្ពុជាយើងធ្លាប់ឆ្លងកាត់នូវភ្លើងសង្គ្រាមថ្ងៃ ១៧ មេសាឆ្នាំ១៩៧៥ ដែលជាថ្ងៃរំដោះពីរបបលន់ណុល ហើយប៉ុលពតបានដឹកនាំទៅជារបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ បានកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់អស់ជាង៣លាននាក់ ហើយបានបន្សល់ទុក ដោយកូនកំព្រា ស្ត្រីមេម៉ាយជាច្រើននាក់។

សម្ដេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា មានតែសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិ និងបានរំដោះប្រជាពលរដ្ឋចេញពីរបបយង់ខ្នងប្រល័យពូជសាសន៍ប៉ុលពត ហើយប្រែក្លាយប្រទេសកម្ពុជាយើង ឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសបាននាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស។

សម្ដេចកិត្តិសង្គហបណ្ឌិត បានបន្ថែមថា អាចមានពេលវេលា និងឱកាសល្អ ក្នុងការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរនាពេលនេះ ក៏ដោយសារតែកត្តាប្រទេសជាតិ បានមានសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ចមានការរីកចម្រើន ពិសេសបងប្អូនប្រជាពលរដ្ឋសម្បូរសប្បាយធូរធារ និងមានឱកាសនៅក្នុងការជួបជុំរីករាយ គ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស។ កត្តាសុខសន្តិភាពនេះហើយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនឡើង ដូច្នេះ ត្រូវតែអរគុណសន្តិភាពអរគុណរាជរដ្ឋាភិបាល និងអរគុណជាអានេកប្បការ ដល់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គទេសន៍ឯក និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងតស៊ូ ដឹកនាំប្រទេសជាតិ ឲ្យសម្បូររុងរឿង រីកចម្រើនទៅមុខជាលំដាប់។

បន្ថែមលើសពីនេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអរគុណដល់រដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជារដ្ឋបាលក្រុងស្វាយរៀង ដែលបានខិតខំអភិវឌ្ឍខេត្តស្វាយរៀងឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងនោះក្រុងស្វាយរៀងបច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសមួយ ឈីលូ» និងមានរោងចក្រ ចំនួន០៩ នៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ និងមានសហគ្រាស សិប្បកម្មចំនួន២២០ ដែលបានផ្តល់ឱកាសការងារដល់បងប្អូនកម្មករ កម្មការនីប្រមាណជាង ៥,០០០នាក់ ក្នុងក្រុងស្វាយរៀង និងកំពុងបន្តសាងសង់រោងចក្រ ជាបន្តបន្ទាប់ទៀតផងដែរ។

សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបានសារុងមួយ និងថវិការ៤ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង