**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ

លោក Wang Yi ជួបពិភាក្សាតាមទូរស័ព្ទដោយឡែកពីគ្នាជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត

ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាតាមទូរស័ព្ទដោយឡែកពីគ្នាជាមួយលោកHossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់និងលោក Faisal bin Abdelaziz Al Saudរដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប៊ីសាអូឌីតតាមការណាត់ ។
ថ្លែងក្នុងកិច្ចជំនួប លោក Amir-Abdollahian បានលើកឡើងថា ប្រទេសអ៊ីរ៉ង់មានសិទ្ធិឆ្លើយតបបែបលក្ខណៈការពារខ្លួនខណៈពេលរងការរំលោភលើអធិបតេយ្យភាព ។ ស្ថានការណ៍ក្នុងតំបន់នាពេលបច្ចុប្បន្ននេះមានភាពរសើបណាស់ អ៊ីរ៉ង់មានឆន្ទៈរក្សាការអត់ធ្មត់ ហើយគ្មានចេតនាធ្វើឱ្យស្ថានការណ៍ឡើងកម្តៅថែមទៀតនោះទេ ។
លោក Wang Yi បានថ្លែងថា ជឿជាក់ថា អ៊ីរ៉ង់អាចក្តាប់ស្ថានការណ៍ឱ្យបានល្អ ស្របនឹងពេលគាំពារអធិបតេយ្យភាពនិងសេចក្តីថ្លៃថ្នូររបស់ខ្លួន ក៏អាចចៀសវាងកុំឱ្យស្ថានការណ៍មានភាពរង្គោះរង្គើថែមមួយកម្រិតទៀត ។
ពេលជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Faisal លោក Wang Yi បានថ្លែងថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើល្មើសនឹងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ដូចជាការវាយប្រហារទៅលើស្ថានទូតអ៊ីរ៉ង់ប្រចាំនៅស៊ីរីជាដើម ព្រមពេលជាមួយគ្នានេះ យើងក៏បានចាប់អារម្មណ៍ដល់ថា អ៊ីរ៉ង់បានអះអាងថា សកម្មភាពឆ្លើយតបរបស់ខ្លួនមិនសំដៅចំពោះប្រទេសជិតខាងណាមួយទេ ហើយមានឆន្ទៈបន្តប្រកាន់ខ្ជាប់គោលនយោបាយសុខដុមរមនានិងមិត្តភាពជាមួយប្រទេសជិតខាង ។ ប្រទេសចិនសូមកោតសរសើរប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានគូសបញ្ជាក់ពីការដោះស្រាយបញ្ហាតាមផ្លូវការទូត ។
ជាការឆ្លើយតប លោក Faisal បានថ្លែងថា ប្រទេសអារ៉ាប៊ីសាអូឌីតរំពឹងទុកយ៉ាងខ្លាំងថា ប្រទេសចិនអាចដើរតួនាទីយ៉ាងសកម្មនិងសំខាន់ ហើយរីករាយបង្កើនការប្រាស្រ័យទាក់ទងនិងការសម្របសម្រួលជាមួយប្រទេសចិន ក្នុងន័យជំរុញឱ្យសម្រេចបាននូវការឈប់បាញ់គ្នានៅតំបន់កាហ្សាដោយគ្មានល័ក្ខខ័ណ្ឌ និងចាប់ផ្តើមអនុវត្ត”ដំណោះស្រាយរដ្ឋពីរ” ដើម្បីសម្រេចបាននូវស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ាក្នុងពេលឆាប់ៗ ៕

អត្ថបទដែលជាប់ទាក់ទង