៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរជាង ២លាននាក់ មកលេងកម្សាន្ត
ភ្នំពេញ៖ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តរយៈពេល៤ថ្ងៃ មានភ្ញៀវទេសចរណ៍សរុបប្រមាណ ២,១០៣,៩១៥នាក់ ក្នុងនោះរួមមាន៖ ភ្ញៀវទេសចរជាតិ ២,១០២,២៤៧ នាក់ ភ្ញៀវទេសចរអន្តជាតិ ១,៦៦៨ នាក់ចាប់ពីថ្ងៃទី១៣,១៤,១៥,នឹង១៦ ខែមេសាឆ្នាំ២០២៤។
បើតាមលោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រយះពេល៤ថ្ងៃកំពង់ស្ពឺសង្ក្រាន្តទទទលបានភ្ញៀវទេសចរណ៍មកលេងកម្សាន្តសរុប ២,១០៣,៩១៥ ក្នុងនោះរួមមាន៖ភ្ញៀវទេសចរជាតិ២,១០២,២៤៧នាក់ ភ្ញៀវទេសចរអន្តរជាតិ ១,៦៦៨នាក់, ភ្ញៀវទេសចរផ្ទៃក្នុងដែលមកលេងកម្សាន្ត ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ក្នុងរយៈពេល៤ថ្ងៃមានចំនួនសរុបប្រមាណ ២,០៤២,០៨៥នាក់ បើធៀបរយឆ្នាំ២០២៣ សរុប ៤៨២,០៩០នាក់ កើនឡើង ៣២៤% ក្នុងនោះរួមមាន៖
ក.ភ្ញៀវទេសចរជាតិ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ចំនួន ២,០៤១,០០៧នាក់ បើធៀបឆ្នាំ២០២៣ សរុប ៤៨១,៧៦៥នាក់ កើនឡើង ៣២៤%
ខ. ភ្ញៀវទេសចរអន្តជាតិ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ចំនួន ១,០៧៨នាក់ បើធៀបឆ្នាំ២០២៣ សរុប ៣២៥នាក់ កើនឡើង ២៣២%
ក្នុងនោះផងដែរ ភ្ញៀវទេសចរផ្ទៃក្នុងដែលមកព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ក្នុងថ្ងៃនីមួយៗរយៈ៤ថ្ងៃមានចំនួន៖ ភ្ញៀវទេសចរ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ថ្ងៃទី១ ភ្ញៀវជាតិចំនួន ២៥៩,៧៨២នាក់ អន្តរជាតិ ចំនួន ៥៨ នាក់ , ភ្ញៀវទេសចរ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ថ្ងៃទី២ ភ្ញៀវជាតិមានចំនួន៣០៥,៥២៥ នាក់ អន្តរជាតិមានចំនួន២៦៥ នាក់, ភ្ញៀវទេសចរ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ថ្ងៃទី៣ ភ្ញៀវជាតិមានចំនួន ៦៣៩៧៦០ នាក់ អន្តរជាតិមានចនួន ៣៤៥ នាក់, ភ្ញៀវទេសចរ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ថ្ងៃទី៤ ភ្ញៀវជាតិចំនួន ៨៣៥,៩៤០ នាក់អន្តរជាតិចំនួន ៤១០ នាក់។
លោកបញ្ជាក់ថាសម្រាបកំពង់ស្ពឺសង្ក្រាន្តនេះរដ្ឋបាលខេត្តបានរៀបចំលេងល្បែងប្រជាប្រិយគ្រប់ប្រភេទដែលមានតាំងពីដូនតាមយកមកលេងសប្បាយដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិ៕