**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា

សភាពការណ៍រយៈពេល ៤ថ្ងៃ នៃសង្រ្កាន្ត នៅខេត្តបន្ទាយមានជ័យ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពសប្បាយរីករាយ

ភ្នំពេញ៖ រយៈពេល០​៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម ពុំមានអ្វីគួរឲ្យកត់សម្គាល់ ទន្ទឹមនោះកងកម្លាំងសមត្ថកិច្ចនគរបាល បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធា និងសមត្ថកិច្ចផ្សេងៗទៀត រក្សាសន្តិសុខ សុវត្ថិភាព និងសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវសំខាន់ៗ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលបានអញ្ជើញទៅតាមវត្តអារាម រមណីយដ្ឋាននានា និងការធ្វើដំណើរកំសាន្តក្នុងភូមិសាស្រ្តខេត្ត ប្រកបដោយសុវត្ថិភាពល្អប្រសើរ ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបង្ហាញថា៖កិច្ចប្រតិបត្តិការនេះ ប្រើប្រាស់កម្លាំងសរុបៈចំនួន៣.១៩២នាក់(កម្លាំងនគរបាល​ ៩៧៨នាក់ កម្លាំងប្រជាការពារ ២.២០៤នាក់)មធ្យោបាយៈរថយន្តស៊ឺរ៉ែនចំនួន៣៩គ្រឿង, រថយន្តអគ្គិភ័យ១៤គ្រឿង,រថយន្ត សង្គ្រោះ០១គ្រឿង ដែលដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ស្នងការ ចុះរៀបចំសណ្តាប់ធ្នាប់តាមគោលដៅវត្តអារាម(២៥៦វត្ត)រមណីយដ្ឋាន(០២កន្លែង)កន្លែងកំសាន្តសប្បាយផ្សេងៗ ជាពិសេសគោលដៅសង្ក្រាន្ត សួនតេជោឈ្នះឈ្នះ ដែលរៀបចំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងសង្ក្រាន្តនៅតាមស្រុក.ក្រុង ដែលរៀបចំឡើងដោយ លោក អភិបាល ក្រុង.ស្រុក ដោយប្រើប្រាស់កម្លាំងល្បាតតាមគោលដៅសំខាន់ៗរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងគណៈប្រតិភូជាតិ អន្តរជាតិ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ លទ្ធផលៈទទួលបានសុវត្ថិភាពល្អប្រសើរ។

របាយការណ៍បានបញ្ជាក់ថា៖ក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ សភាពការណ៍បទល្មើសព្រហ្មទណ្ឌគ្មាន។ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍កើតមាន០១លើក ស្លាប់០១នាក់ របួសធ្ងន់០១នាក់ ។សភាពការណ៍គ្រោះថ្នាក់ផ្សេងៗកើតមាន០៤លើក ក្នុងនោះ ធ្លាក់ពីលើបង្គោលខ្សែភ្លើងស្លាប់០១នាក់ ស្រុកអូរជ្រៅ លង់ទឹកស្លាប់០២នាក់(ស្រុកអូរជ្រៅ,ស្រុកព្រះនេត្រព្រះ) គ្រោះអញគីភ័យ ឆេះផ្ទះ០២ខ្នង បន្ទប់ជួល១៣បន្ទប់ ក្រុងប៉ោយប៉ែត ។

របាយការណ៍បានបង្ហាញទៀតថា៖ភ្ញៀវទេសចរមកលេងកំសាន្តនៅតាមរម្យនីយដ្ឋាន វត្តអារាម តាមតំបន់ផ្សេងៗ និងដងផ្លូវនានាទូទាំងខេត្ត រយះពេល០៤ថ្ងៃ សរុបចំនួន៨៦២.១៦២នាក់(ភ្ញៀវជាតិចំននួន៨៥៨.៧៨៨នាក់ ភ្ញៀវបរទេសចំនួន៣.៣៧៤នាក់) ប្រើប្រៀបធៀបឆ្នាំ២០២​៣ កើនឡើង៣២.៦៣%(៨៦២.១៦២/៦៥០.០១៣)។

កត់សម្គាល់ផងដែរ៖ដោយឡែកសង្គ្រាន្តនៅសួនតេជោឈ្នះឈ្នះស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលរៀបចំឡើងដោយ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋចូលរួមលេងសប្បាយចំនួន ២៦៥.០២៦នាក់ កម្លាំងនគរបាល បានរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាព បានល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង