**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន

ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំស្ដីពីវិធានការម៉ឺងម៉ាត់ ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ នៅខេត្តកំពង់ធំ

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤​ នៅសាលាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំពិសេស មួយ​ដើម្បីពិភាក្សាស្ដីពីវិធានការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងដោយមានការចូលរួមពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី បណ្ដាមន្ទីរស្ថាប័ន ដែលមានការពាក់ព័ន្ធពិសេសមន្ទីរបរិស្ថាន និង​មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជម្រាបជូនអំពីបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានរបស់ក្រសួងមហាផ្ទៃ ព្រមទាំងបទបញ្ជារបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងវិធានការដាច់ខាតក្នុងការការពារទប់ស្កាត់ និងបង្ក្រាបឲ្យបាននូវបទល្មើសធនធានធម្មជាតិ ដែលកើតមានឡើងនៅក្នុងខេត្តកំពង់ធំ​ ។

បន្ទាប់មក បណ្ដាមន្ទីរស្ថាប័នពាក់ព័ន្ធ ពិសេសមន្ទីរបរិស្ថាន ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងមន្ទីរកសិកម្មខេត្ត បានឡើងរាយការណ៍អំពីការលំបាក និងការងាយស្រួលក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបានលើកឡើងបញ្ជាក់អំពីចំណុចសំខាន់ៗ ដែលជាបញ្ហាប្រឈម​ ហើយនឹងបានលើកឡើងអំពីគោលដៅសំខាន់ៗដែលត្រូវសហការ​ ការពារឲ្យបានដាច់ខាត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានឡើងអានបទបញ្ជាលេខ០១៣/ បជ ឆ្នាំ២០២៤​ របស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងបានបញ្ជាក់ជូននូវផែនការ និងការណែនាំមួយចំនួនរបស់ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ក្នុងការធ្វើផែនការ ប្រើប្រាស់កងកម្លាំងសមស្របចូលរួមសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមចំណែកក្នុងការការពារទប់ស្កាត់ បង្ការ និងបង្ក្រាប ឱ្យខាងតែបាននូវរាល់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

ឯកឧត្តម ងួន រតនៈ បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី បណ្ដាមន្ទីរស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលរយៈពេលកន្លងមកបានខិតខំរួមគ្នាការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗទទួលបានលទ្ធផលល្អប្រសើរ ហើយជនល្មើសមួយចំនួនត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ដោះស្រាយតាមផ្លូវច្បាប់ ជាធរមាន ។​

នៅ​ក្នុង​ឱកាស​នេះ​ដែរ​ ឯកឧត្តម ងួន រតនៈ ក៍បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនក្នុងការរៀបចំផែនការ ការប្រើប្រាស់កម្លាំងការពារតំបន់សំខាន់ៗ និងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានយល់ជ្រួតជ្រាបអំពីផ្លូវច្បាប់ក្នុងការប្រព្រឹត្តបទល្មើសរំលោភកាប់ទន្ទ្រានព្រៃឈើ យកដីរដ្ឋធ្វើជាកម្មសិទ្ធិ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត។ ហើយ​ជាមួយនោះដែរមន្ទីរស្ថាប័ន ដែលមានការពាក់ព័ន្ធរួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវសហការគ្នា ដើម្បីចាប់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង