ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ ចុះពិនិត្យនិង ប្រជុំដោះស្រាយ ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋពាក់ព័ន្ធការសាងសង់សំណង់រឹង រំលោភចូលដីទំនប់អាងទឹកអណ្តូងស្លា
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរ នឹងមានការចូលរួមពីលោក ស្វាយ សារុន អភិបាលរងស្រុកសំរោងទង បានដឹកនាំមន្រ្តីបច្ចេកទេសមន្ទីរ ស្រុក ឃុំ ភូមិ បាន ចុះពិនិត្យនិង ប្រជុំដោះស្រាយ ជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋពាក់ព័ន្ធ ស្តីពីការសាងសងសំណង់រឹង រំលោភចូលដីទំនប់អាងទឹកអណ្តូងស្លា ស្ថិតនៅភូមិអណ្តូងស្លា ឃុំក្រាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជាលទ្ធផល៖ លោកប្រធានមន្ទីរ តម្រូវឲ្យអ្នកពាក់ព័ន្ធអាស្រ័យផល រក្សារផ្ទៃអាងនៅស្ថានភាពដេីម និងហាមឃាត់ការសាងសង់សំណង់រឹងគ្រប់ប្រភេទក្នុងអាងទឹក។
លោកប្រធានមន្ទីរ នឹងចាត់ក្រុមការងារបច្ចេកទេសមន្ទីរ ចុះបោះបង្គោលកំណត់សំគាល់ផ្ទៃទំនប់អាង និងតម្រូវឲ្យលោក ឆាយ សាន បញ្ឈប់សកម្មភាពសាងសង់សំណង់រឹងរំលោភចូលផ្ទៃអាង និងត្រូវរុះរេីសសសរផ្ទះបេតុង សសររបងបេតុង លួស របង កាយដី ដែលបានចាក់ និងកាយសំណង់លូដែលកំពុងធ្វេី ចេញពីផ្ទៃទំនប់អាង ទឹក ដោយដាក់កំហិតយ៉ាងយូ ត្រឹមចុងខែមេសា ឆ្នាំ២០២៤៕