**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

សម្តេចធិបតី ឲ្យគិតគូរពីការជ្រើសរើសនាយទាហាន និងពលទាហានឱ្យបានច្បាស់លាស់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យកងយោធពលខេមរភូមិន្ទគិតគូរពីការជ្រើសរើសនាយទាហាន និងពលទាហានឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបនឹងស្ថានភាពសង្គម ពិសេសត្រូវគិតគូរលើបញ្ហាសមាសមាត្ររវាងនាយទាហាន នាយទាហានរង និងពលទាហាន ដើម្បីរក្សាតុល្យភាពក្នុងជួរកងទ័ពសម្រាប់រយៈពេល១៥ឆ្នាំ ឬ២០ឆ្នាំ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាន អមដោយពិធីការបិទវគ្គបណ្តុះបណ្តាលនិងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី មានប្រសាសន៍ថា នាយទាហាននៅកម្ពុជាសុទ្ធតែបានចូលរួមក្នុងកាលៈទេសៈដែលប្រទេសមានសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម តែយ៉ាងណាមិនបានធ្វើឱ្យកម្ពុជាបាត់បង់សមត្ថភាពការពារជាតិនោះទេ ប៉ុន្តែថ្ងៃមុខការដឹកនាំ បញ្ជា ត្រូវធ្វើឱ្យមានតុល្លយភាព ដើម្បីងាយស្រួលក្នុងការរៀបចំ ដឹកនាំ បញ្ជាការងារកងទ័ព។

សម្ដេចធិបតី បញ្ជាក់ថា «ត្រូវបង្កើនយុទ្ធជនឱ្យបានច្រើន បង្កើនសមាសមាត្រនាយទាហាន នាយទាហានរង និងពលទាហាន ពិសេសអង្គភាពទ័ពប្រយុទ្ធត្រូវធ្វើយ៉ាងណាត្រូវបំពេញពលទាហានឱ្យច្រើនជាងនាយទាហាន និងគិតគូរលើការដំឡើងឋានន្តរស័ក្តិ» សម្ដេចបានណែនាំឱ្យគណៈកម្មការច្បាប់កាតព្វកិច្ចគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយលើបទដ្ឋានគតិយុត្តពីការរើសយោធិនកាតព្វកិច្ច ដើម្បីឱ្យយុវជនបានហ្វឹកហាត់ជំនាញយោធា និងផ្សាំសមត្ថភាព។ ទៅថ្ងៃអនាគត ប្រហែលជា១ភាគធំនៃការជ្រើសរើសពលទាហាន ត្រូវចូលតាមច្រកយោធិនកាតព្វកិច្ចឱ្យបានច្រើន និងតាមរយៈការប្រឡងចូលធ្វើទាហាន (លើកលែងតែជំនាញមួយចំនួន ឬក្របខណ្ឌពិសេស)។ ការធ្វើបែបនេះគឺដើម្បីឱ្យយោធិនកាតព្វកិច្ចគិតគូរពីអាជីពរបស់ខ្លួន ថាតើគួរនៅធ្វើជាទាហានបន្ត ឬចាកចេញទៅរកអាជីពផ្សេងៗ។

សម្ដេចធិបតី ក៏បានលើកឡើងថា ការជ្រើសរើសពលទាហាន នាយទាហានរង និងនាយទាហាន នាថ្ងៃខាងមុខ គួរតែត្រូវធ្វើតាមរូបមន្តយោធិនកាតព្វកិច្ចឱ្យបានច្រើន ពីព្រោះយោធិនកាតព្វកិច្ច ពួកគាត់នឹងមានរយៈពេលសមរម្យសម្រាប់គិតគូរពីអាជីពការងាររបស់ខ្លួន ហើយមានភាពច្បាស់លាស់ក្នុងការចាប់យកអាជីពជាយោធា និងក៏កាត់បន្ថយអត្រាចាកចេញពីជួរកងទ័ពផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង