**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

សម្តេចធិបតី ថ្លែងអំណរគុណ​ អាជ្ញាធរពាក់ព័ន្ធ កងកម្លាំង ព្រះសង្ឃ និងពលរដ្ឋ ដែលរួមគ្នារៀបចំបុណ្យចូលឆ្នាំខ្មែរបានល្អប្រសើរ និងសប្បាយរីករាយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរអគុណ ដល់អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ កងកម្លាំង ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់រូប ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីបានល្អប្រសើរ សប្បាយរីករាយ និងសុខសុវត្ថិភាព។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំសូមឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណដល់គ្រប់ស្ថាប័នជាតិ កងឯកភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធររាជធានី-ខេត្ត ស្រុក ក្រុង ខណ្ឌ ភូមិ-ឃុំ ព្រះចៅអធិការវត្ត គណៈគ្រប់គ្រង ជាពិសេសកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទមាន៖ នគរបាល, អាវុធហត្ថ និងកងទ័ព​ ដែលបានចូលថែរក្សាសន្ដិសុខសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ»។

សម្ដេចធិបតី មានប្រសាសន៍ថា នេះជាកិច្ចការចម្បងក្នុងការយកចិត្តទុកដាក់ជាធំរបស់រាជរដ្ឋាភិបាល គឺរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ដែលយើងបានឃើញថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រព្រឹត្តិទៅយ៉ាងល្អប្រសើរ។ ក្នុងនោះសូមថ្លែងអំណរគុណ ដល់ប្រជាការពារ ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារចុះជួយបណ្ដារាជធានី-ខេត្ត និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

សម្ដេចធិបតី គូសបញ្ចាក់ថា ក្នុងនោះនៅក្រៅប្រទេសយើងក៏បានរៀបចំ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ តាមស្ថានកុងស៊ុល ដោយមានការចូលរួមពីឯកអគ្គរាជទូត ព្រមទាំងប្រជាពលរដ្ឋរបស់យើង តាមបណ្ដាប្រទេសផ្សេងៗផងដែរ។ ក្នុងនោះសូមថ្លែងអំណរគុណ ដល់សាលារាជធានីភ្នំពេញ ដែលបានរៀបចំរថយន្ដក្រុងជិត៤០០គ្រឿង ក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋប្រមាណ៧ម៉ឺននាក់ ទៅលេងស្រុកកំណើតរយៈពេល៥ថ្ងៃ ដោយឥតគិតថ្លៃ៕

អត្ថបទដែលជាប់ទាក់ទង