**ក្រុមហ៊ុន SpaceX បាញ់បង្ហោះសាកល្បង យានអវកាស Starship លើកទី៦ ដោយប្រើគ្រាប់រ៉ុក្កែតខ្នាតយក្ស**រដ្ឋមន្ត្រី ថោ ជេដ្ឋា ស្នើឲ្យក្រុមហ៊ុន Delphos ពិនិត្យលទ្ធភាពកៀរគរទុនវិនិយោគជួយដល់ក្រសួងធនធានទឹក កសាងប្រព័ន្ធធារាសាស្ត្រប្រកបដោយសក្តានុពល នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប**ប្រធានសមាគមជប៉ុន-កម្ពុជា ប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា**ក្រុមសេដ្ឋកិច្ចទាំង២០ បានបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃ ដោយបានគូសបញ្ជាក់ពីតម្រូវការ សម្រាប់សកម្មភាពរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រធានាធិបតីអាមេរិក លោក បៃដិន យល់ព្រមផ្តល់គ្រាប់មីនប្រឆាំងមនុស្សឱ្យអ៊ុយក្រែន ប្រើក្នុងសង្រ្គាមទប់ទល់ការឈ្លានពានរបស់រុស្ស៉ី**ទំហំពាណិជ្ជកម្មកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងរយៈពេល១០ខែ ឆ្នាំនេះ មានការកើនឡើងប្រមាណ៧ភាគរយ បើធៀបនិងឆ្នាំមុន**រដ្ឋមន្ត្រីក្រសួងការងារ និងគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ លើកឡើងពីកិច្ចសហប្រតិបត្តិការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ**ប្រទេសមីយ៉ាន់ម៉ា ជាប់ជាប្រទេសមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេ ក្នុងឆ្នាំ២០២៣**កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅឡាវរយៈពេល២ថ្ងៃដើម្បីរកផ្លូវចេញចំពោះបញ្ហាជាប់គាំងជាច្រើនឆ្នាំ **ដាណឺម៉ាក នឹងបរិច្ចាគទឹកប្រាក់ ១៣៨លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយោធា របស់អ៊ុយក្រែន**អភិបាលខេត្តតាកែវ បញ្ជាឱ្យបង្កើតក្រុមការងារចុះត្រួតពិនិត្យគ្លីនិកឯកជន នៅទូទាំងខេត្ត**មីយ៉ាន់ម៉ា ជាប់ជាប្រទេសដែលមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេក្នុងឆ្នាំ២០២៣**លោក Vladimir Zelensky និយាយថា អ៊ុយក្រែនត្រូវតែសម្រេចបានសន្តិភាពជាមុនសិន មុននឹងពលរដ្ឋអាចទៅបោះឆ្នោត**ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង ៣០លាននាក់ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំនេះ**លោក Donald Trump មានបំណងប្រកាស អាសន្នជាតិ និងបញ្ជាក់ពីផែនការប្រើប្រាស់ធនធានយោធា ដើម្បីនិរទេសជនអន្តោប្រវេសន៍**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump គ្រោងចូលរួមការបាញ់បង្ហោះរ៉ុក្កែតរបស់ SpaceX ដោយផ្ទាល់ នៅរដ្ឋតិចសាស់**សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧**ប៉ូលិសប្រេស៊ីល ចាប់ខ្លួនមនុស្ស៥នាក់ សង្ស័យចូលរួមក្នុងផែនការប៉ងសម្លាប់ប្រធានាធិបតី Lula កាលពីឆ្នាំ២០២២**ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរដ្ឋធានីកៀវ បិទទ្វារភ្លាមៗ ក្រៅយទទួលរងការគំរាមវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ**អភិបាលខេត្តកណ្តាល ណែនាំឱ្យមន្ត្រីទាំងអស់ ត្រូវយកបេះដូងមកបម្រើពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់

ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញជាអធិបតី បិទសិក្ខាសាលា ស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាអនុប្រធានក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (AAWC) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលា ស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា ក្រោមប្រធានបទ «ការផ្តល់យោបល់អំពីចក្ខុវិស័យទឹកថ្នាក់ជាតិ សម្រាប់និរន្តរភាព និងវិបុលភាពរួម រវាងកម្ពុជា​ និងក្រុមប្រឹក្សាទឹកអាស៊ី ក្នុងបរិបទនៃវិបត្តិអាកាសធាតុ» ដែលបានរៀបចំធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជែនស៊ី ភ្នំពេញ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងឱកាសនេះ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុសផុល និងបានផ្តល់នូវធាតុចូលសំខាន់ៗ ពាក់ព័ន្ធនឹងស្ថានភាពទូទៅនៃធនធានទឹកនៅកម្ពុជា ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ការអភិវឌ្ឍទីក្រុង និងបច្ចេកវិទ្យាផ្កាយរណបសម្រាប់ការគ្រប់គ្រងទឹក សំដៅចូលរួមអភិវឌ្ឍន៍វិស័យទឹកប្រកបដោយនិរន្តរភាព។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានកោតសរសើរ ដោយស្មោះចំពោះការរៀបចំនូវ «ឯកសារផ្តល់យោបល់ក្រុងភ្នំពេញ ស្តីពីទឹក» ដែលបានបញ្ចូលនូវធាតុចូលសំខាន់ៗ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទឹក ក៏ដូចជាអភិវឌ្ឍន៍វិស័យទឹកប្រកបដោយចីរភាពនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងតាមរយៈវឌ្ឍនភាពនៃការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច​ និងសង្គម រួមទាំងការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ទីប្រជុំជន និងជនបទ និងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០១៤-២០២៥។

ឯកឧត្តម ក៏សង្ឃឹមផងដែរថា​ លទ្ធផលនៃសិក្ខាសាលានាថ្ងៃនេះ នឹងក្លាយជាធាតុចូលសម្រាប់កិច្ចប្រជុំនៃ AAWC នៅក្នុងឱកាសនៃវេទិកាទឹកពិភពលោកលើកទី១០ នៅប្រទេសឥណ្ឌូនេស៊ី នាខែឧសភា ឆ្នាំ២០២៤ និងក្នុងឱកាសនៃសប្តាហ៍ទឹកពិភពលោក លើកទី៣ នៅប្រទេសចិន នាខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

រដ្ឋសភាកម្ពុជាដែលដឹកនាំដោយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយសន្តិវិធី តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូអន្តរជាតិ ដោយធ្វើការចែករំលែកលើវិស័យច្បាប់ និងសកម្មភាពនីតិប្បញ្ញត្តិនានាទាក់ទងនឹងវិស័យទឹកនៅអាស៊ី សំដៅធានាឱ្យបាននូវសុខុមាលភាពទឹក ការគ្រប់គ្រងទឹកប្រកបដោយចីរភាព និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈយន្តការនៃកិច្ចសហប្រតិបត្តិការសភា និងសភាក្នុងកិច្ចការនីតិកម្មលើវិស័យទឹក ៕

អត្ថបទដែលជាប់ទាក់ទង