**ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់ ដើម្បីកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅនៃសូចនាករសមិទ្ធកម្មគន្លឹះ ទាក់ទងបទល្មើសគ្រប់ប្រភេទក្នុង ក្របខ័ណ្ឌតាមដាន ពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១**ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសប្រព័ន្ធទឹកកខ្វក់**សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់ក្រុមកាកបាទក្រហមសង្កាត់ផ្សារ និងអ្នកស្ម័គចិត្តកាកបាទក្រហមប្រចាំមូលដ្ឋាន ក្នុងខណ្ឌសែនសុខ**អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់**ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance មានតម្លៃលើទីផ្សាររហូតដល់ ៣០០ពាន់លានដុល្លារ**ឯកឧត្តម ឃឹម ហ្វីណង់៖​ មិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចធៀបជាមួយស្រូវសែនក្រអូប ឬស្រូវផ្ការំដួលបានទៅទៀត**មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញបើក កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI

សម្តេចធិបតី ដាក់ចេញអនុសាសន៍ ៩ចំណុច ដល់កងយោធពលខេមរភូមិន្ទ ដើម្បីជំរុញវិស័យការពារជាតិឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ​៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ​ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់នូវអនុសាសន៍៩ចំណុច ដល់កងយោធពលខេមរភូមិន្ទ ដើម្បីជំរុញវិស័យការពារជាតិឱ្យកាន់តែប្រសើរឡើង។

អនុសាសន៍គោលទាំង ៩ចំណុចនោះរួមមាន៖

១. ត្រូវបន្តធ្វើការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យក្នុងកងយោធពលខេមរភូមិន្ទចាប់ពីស្ថាប័នថ្នាក់ ដឹកនាំបញ្ជា រហូតដល់កងឯកភាពឲ្យបានសម្រេចប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងស្មារតីសាមគ្គីភាព និងទទួលខុសត្រូវបំផុត។

២. លើវិស័យកសាងពង្រឹងខឿនការពារជាតិ កងយោធពលខេមរភូមិន្ទត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង. សមត្ថភាពពេញលេញមានឆន្ទៈមោះមុត មនសិការនិងវិន័យល្អ ការពារបានរឹងមាំ នូវឯករាជ្យជាតិអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈសំដៅធ្វើឲ្យបរាជ័យ រាល់ឧបាយកលនិងសកម្មភាពរបស់កម្លាំងអមិត្ត ទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិ​ ទោះក្នុងតម្លៃណា ក៏ដោយត្រូវថែរក្សាសន្តិភាពឲ្យបាន ហើយសកម្មរួមចំណែកទប់ស្កាត់បង្ក្រាបរាល់បទល្មើសបានទាន់ពេលវេលា។

៣. ការកែទម្រង់រចនាសម្ព័ន្ធចាត់តាំងស្ថាប័នកងឯកភាពត្រូវអនុវត្តតាមគោលការណ៍«វិសមិតមុខងារតួនាទីភារកិច្ច» របស់ស្ថាប័នកងឯកភាពដើម្បីលុបបំបាត់ភាព«ត្រួតគ្នា»ឲ្យបានសម្រេចតាមដំណាក់កាលនីមួយៗ យ៉ាងម៉ឺងម៉ាត់ម៉តចត់។ រីឯចំនួនទ័ពនៃស្ថាប័នបញ្ហាការដ្ឋាន កងឯកភាពនានា ត្រូវស្ថិតក្នុងកម្រិតសមស្រប។

ជាមួយគ្នានេះសមាមាត្រនៃបរិមាណរវាង នាយទាហាន និង ពលទាហាន ត្រូវឲ្យមានភាពសមស្រប ហើយជាពិសេសខិតខំលុបបំបាត់ឲ្យបានជាជំហានៗនូវស្ថានភាពចំនួន «ទ័ពលើសតែខ្វះ» និង«ខ្វះតែលើស» ក្នុងនោះ ៖

ក. ត្រូវធ្វើការសិក្សាស្រាវជ្រាវឲ្យបានម៉តចត់នូវច្បាប់កាតព្វកិច្ចយោធា និងបញ្ហាឯកសារគតិយុត្ត ពាក់ព័ន្ធដែលមានរួចមកហើយពិចារណាកែសម្រួលបំពេញបន្ថែម ឲ្យបានពេញលេញ ដើម្បីស្នើសុំធ្វើវិសោធនកម្ម និងកសាងបន្ថែមនូវឯកសារគតិយុត្តពាក់ព័ន្ធចាំបាច់ ឆ្ពោះទៅអនុវត្តច្បាប់កាតព្វកិច្ចយោធា ឲ្យបានជាជំហានៗ ស្របតាមសភាពការណ៍ និងភារកិច្ចការពារជាតិ នៅបណ្ដាឆ្នាំខាងមុខ។

ខ. ក្នុងការងារជ្រើសរើស តែងតាំងដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តត្រឹមត្រូវតាមគោលការណ៍ «គុណាធិបតេយ្យ» ដោយផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈទូទៅ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ហើយត្រូវតែឆ្លងតាមរយៈការវាយតម្លៃរបស់ក្រុមប្រឹក្សា និងគណៈកម្មការវាយតម្លៃរបស់ស្ថាប័នកងឯកភាពតាមថានានុក្រម។

គ. ត្រូវយកការបណ្តុះបណ្តាលក្នុងស្រុកជាអាទិភាព លើកលែងតែការបណ្តុះបណ្តាលជំនាញ ឯកទេស បច្ចេកទេសជាន់ខ្ពស់ ដែលត្រូវពឹងផ្អែកលើការបណ្ដុះបណ្ដាលនៅក្រៅប្រទេស ដើម្បីធ្វើការបណ្តុះបណ្តាល នាយទាហានដឹកនាំបញ្ជា នាយទាហានគ្រប់គ្រង វ័យក្មេង សម្រាប់បន្តវេនដឹកនាំគ្រប់គ្រង តាមបណ្តាស្ថាប័ន កងឯកភាព។ ការចាត់បញ្ជូនយោធិនចូលរៀនតាមគ្រឹះស្ថានសិក្សាយោធាត្រូវគោរពតាមគោលការណ៍នៃការជ្រើសរើសលក្ខណៈសម្បត្តិយោធិនតាមវគ្គនីមួយៗ ទៅតាមគោលការណ៍ក្រសួងការពារជាតិ។

៤. ចំពោះការងារហ្វឹកហ្វឺននិងបណ្តាសាលា លើការងារបណ្តុះបណ្តាល កសាងធនធានមនុស្ស ពោលគឺជាថ្នាលបណ្តុះពូជនាយទាហានវ័យក្មេង ដែលនឹងក្លាយជានាយទាហានថ្នាក់ដឹកនាំបញ្ហា និងគ្រប់គ្រងតាមសា្ថប័នកងឯកភាព គ្រប់លំដាប់ថ្នាក់៖

ក. ត្រូវបន្តកសាងពង្រឹងជួរយោធាចារ្យក៏ដូចជាឯកសារបង្រៀនគ្រប់ជំនាញគ្រប់មុខវិជ្ជា ឲ្យមានគុណភាព និងសមត្ថភាពពេញលេញគ្រប់លក្ខណៈសម្បត្តិ ​និងស្របតាមការវិវត្តន៍រីកចំរើននៃវិស័យបច្ចេកវិទ្យា វិទ្យាសាស្រ្តទំនើបជាពិសេសក្នុងវិស័យយោធា។ ចំពោះយោធាចារ្យ ក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាព ដោយធ្វើការបំពាក់បំប៉នគរុកោសល្យ និងការគិតគូរគោលនយោបាយឲ្យបានច្បាស់លាស់ ដូចជាការជំរុញអនុវត្តទៅតាមគោលការណ៍ដែលមានស្រាប់ អំពីប្រាក់កម្រៃម៉ោងបង្រៀន ប្រាក់សម្រាប់ការស្រាវ​ជ្រាវឲ្យបានទាន់ពេលវេលា មានតម្លាភាព និងផ្ដល់កិត្តិយសគិតគូរពីឋានន្តរសក្តិ គ្រឿងឥស្សរិយយស ប័ណ្ណសរសើរ ព្រមទាំងការគិតគូរជាអាទិភាពកសាងយោធាចារ្យថ្មីបន្តវេន ដោយជ្រើសរើសពីនិស្សិត ដែលរៀនបានពិន្ទុខ្ពស់ និងពីយោធិនដែលមានស្នាដៃល្អ ក្នុងការគ្រប់គ្រង កងឯកភាព មកបណ្តុះបណ្តាល ជាយោធាចារ្យវិលជុំ។

ខ. ទន្ទឹមនិងការអនុវត្តភារកិច្ចស្នូល ត្រូវសហការគ្នាស្អិតល្មួតប្រែក្លាយសាលាទៅជាមជ្ឈមណ្ឌលប្រមូលផ្តុំ សិក្សាស្រាវជ្រាវ កសាងរាល់ឯកសារយោធា គ្រប់ជំនាញឲ្យឯកភាពគ្នា រួមទាំងឯកសារ ​បច្ចេកវិទ្យា វិទ្យាសាស្ត្រយោធា ឯកសារសេដ្ឋកិច្ច​នយោបាយយោធា និងអប់រំចិត្តសាស្ត្រ។ល។គ. ត្រូវបង្កលក្ខណៈឲ្យគ្នាទៅវិញទៅមក និងសហការគ្នាដកស្រង់ពីការបំពេញភារកិច្ចរបស់ខ្លួន កសាងឲ្យបាននូវសូចនាករសំខាន់ៗចាំបាច់នានា សម្រាប់បម្រើការក្នុងវិស័យការពារជាតិ ហើយផ្លាស់ប្តូរ ព័ត៌មានចាំបាច់ឲ្យគ្នាសម្រាប់ការសិក្សាស្រាវជ្រាវ និងដកពិសោធន៍ សម្រាប់ជាមូលដ្ឋានក្នុងការធ្វើផែនការយុទ្ធសាស្ត្រនានា។

ឃ. ត្រូវសិក្សាស្រាវជ្រាវដកបទពិសោធន៍ ពីសង្គ្រាមនៅតាមបណ្តាប្រទេស ទាំងអតីតកាល និងបច្ចុប្បន្នកាលជាមួយនឹងការក្តាប់បានការបំពាក់តាមលទ្ធភាពជាក់ស្តែង ​ឲ្យស្របតាមការវិវត្តរីកចម្រើនចុងក្រោយនៃវិស័យបច្ចេកវិទ្យាយោធា ។

ង. ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការបណ្តុះបណ្តាល និងគ្រប់គ្រងធនធានមនុស្ស សូមព្យាយាម សិក្សាស្រាវជ្រាវបន្តអភិវឌ្ឍន៍ចំណេះជំនាញរបស់ខ្លួនមិនឈប់ឈរ ដើម្បីពង្រឹង ពង្រីក ចំណេះដឹង ចំណេះធ្វើ ឲ្យបានទាន់ការវិវត្តន៍រីកចម្រើននៃវិស័យបច្ចេកវិទ្យាយោធាក្នុងបរិបទបដិវត្តន៍បច្ចេកវិទ្យា ឌីជីថល (Digital) សកលលោក។

ច. យកចិត្តទុកដាក់ពង្រឹងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តាសាលា មជ្ឈមណ្ឌលហ្វឹកហ្វឺនដែលមានស្រាប់ និងកំពុងតែបង្កើតថ្មីឲ្យស្របតាមនិយាម និងគោលដៅតាមជំនាញនីមួយៗ ព្រមទាំងសម្ភារៈ បំពាក់ ហ្វឹកហ្វឺន​ទំនើបស្របទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ឆ. ក្រៅពីការពង្រឹងប្រព័ន្ធហ្វឹកហ្វឺននៅតាមបណ្តាសាលា ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ នាយទាហានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់បន្ថែមនូវការហ្វឹកហាត់លើទីលានតាមកងឯកភាព ទៅតាមជំនាញឯកទេសនីមួយៗ ដើម្បីជាការគ្រប់គ្រងកម្លាំងទ័ព គ្រឿងបំពាក់ និងបង្កើន​សមត្ថភាពទ័ព។

៥. ត្រូវបន្ត​ធ្វើទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយដៃគូបរទេស ក៏ដូចជាបណ្តាប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ រួមទាំងការជួយឧបត្ថម្ភទាំងស្មារតី និងសម្ភារៈដល់វិស័យហ្វឹកហ្វឺន រៀនសូតរបស់យើង ដោយឈរលើស្មារតីការពារឧត្តមប្រយោជន៍របស់កងយោធពលខេមរភូមិន្ទ ស្របតាមអភិក្រម«កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ»។

៦. ការងារអប់រំចិត្តសាស្ត្រ ព័ត៌មាន និងគោលនយោបាយ ជាកិច្ចការមួយមិនអាចខ្វះបានក្នុងការកសាងឆន្ទៈ មនសិការស្នេហាជាតិ មាតុភូមិ សំដៅសម្រេចភារកិច្ចការពារជាតិដែលជាគុណសម្បត្តិ ចម្បងរបស់នាយពលទាហានគ្រប់រូប។ ​

៧. ចំពោះការកែទម្រង់គ្រឿងបំពាក់គ្រប់ប្រភេទសម្រាប់គ្រប់ប្រភេទទ័ព ទ័ពជំនាញ ទន្ទឹមនឹងការបំពេញ បរិមាណតាមក្របខ័ណ្ឌបំពាក់ ត្រូវយក«គុណភាពជាអាទិភាព»។ កន្លងមករាជរដ្ឋាភិបាល និង ក្រសួងការពារជាតិ បានខិតខំស្វែងរកនិងបង្កប្រភព ដោយបានធ្វើការបំពាក់បន្ថែមនូវអាវុធយុទ្ធោបករណ៍ទំនើបៗជាច្រើន ដើម្បីឆ្លើយតបចំពោះសំណូមពរភារកិច្ចការពារជាតិ ហើយនិងបន្តខិតខំបំពាក់ជាជំហានៗ។ ​

៨. ចំពោះការងារធានាភស្តុភារហិរញ្ញវត្ថុ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង ការងារធានាផ្គត់ផ្គង់បើក ចែក តាមគោលរបបកំណត់ ធានាគ្រប់ ទាន់ពេលវេលា ធានាបានគុណភាពដល់យោធិនគ្រប់រូប គួបផ្សំ នឹងការខិតខំកែច្នៃជីវភាពរស់នៅ សុខុមាលភាពយោធិន ដោយការបង្កបង្កើនផលបន្ថែម លើកកម្ពស់ ជីវភាពរស់នៅរបស់យោធិន និងក្រុមគ្រួសារឲ្យបានល្អប្រសើរ។ ត្រូវយកចិត្តទុកដាក់លើការងារសម្ព័ន្ធមេត្រីភាព រវាងកងទ័ព ជាមួយស្ថាប័នស៊ីវិល និងឯកជន ដោយតាមដាន គ្រប់គ្រង ត្រួតពិនិត្យការប្រើប្រាស់ជំនួយឧបត្ថម្ភរបស់ដៃគូ ឲ្យចំគោលដៅ។

៩. ត្រូវត្រៀមលក្ខណៈជានិច្ចក្នុងការបំពេញភារកិច្ចនានា តាមបទបញ្ជារបស់រាជរដ្ឋាភិបាល នៅគ្រប់កាលៈទេសៈ យកចិត្តទុកដាក់ត្រៀមកម្លាំងមធ្យោបាយ សម្ភារៈគ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុណាមួយដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឱ្យបានស្អិតរមួតជាមួយនឹងអាជ្ញាធរដែនដី និងក្រសួង ស្ថាប័នពាក់ព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង