រដ្ឋមន្រ្តីស្តីទីមហាផ្ទៃ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្រ្តីស្តីទី ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ«ផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ» ដែលមានសមាសភាពចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលអញ្ជើញមកពី គណៈអភិបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានភូមិភាគពិសេស អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ឋសរុបចំនួន ៤០៦នាក់។
កិច្ចប្រជុំនេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងអំពីផែនការយុទ្ធសាស្ដ្រ ស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមរយៈពេល៥ឆ្នាំ សំដៅធានាឱ្យអង្គភាពចំណុះក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ និងរដ្ឋបាលរាជធានីភ្នំពេញ អាចរៀបចំផែនការសកម្មភាពរបស់ខ្លួន ដើម្បីធានាដល់ការចូលរួមអនុវត្តផែនការយុទ្ធសាស្រ្តនេះឱ្យសម្រេចបាននូវលទ្ធផលរំពឹងទុក និងសូចនាករដែលបានកំណត់៕