សោកស្ដាយ! សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ទទួលមរណភាព ដោយរោគាពាធ
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលមរណភាពនៅវេលាម៉ោង ៥និង ៤០ នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយរោគាពាធ។
សពរបស់លោកនឹងតម្កល់ទុកធ្វេីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ ៥ A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មរណភាពលោកសាស្រ្តាចារ្យ បានធ្វើឱ្យមានការតក់ស្លុតជាខ្លាំងពីសំណាក់មហាជនទូទៅ ពិសេសនិស្សិតបញ្ញាវន្តខ្មែរ ដែលធ្លាប់បានរៀន និងទទួលបានការបណ្តុះបណ្តាលពីលោកសាស្ត្រាចារ្យ ។
តាមបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកនេះ ក៏បានចែករំលែកដំណឹងមរណភាពនេះ និងបានភ្ជាប់នូវខ្លឹមសាររំលែកទុក្ខ និងសោកស្តាយ ហើយចាត់ទុកថា នេះជាការបាត់បង់នូវធនធានបញ្ញវន្តខ្មែរ ផ្នែកប្រវត្តិសាស្ត្រមួយរូប ដែលលោកបានបន្សល់ទុកស្នាដៃជាច្រើន៕