សម្តេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិថ្មី នៅតែបន្តផែនការយុទ្ធសាស្ត្រពង្រីកពេទ្យតំបន់ឱ្យកាន់តែច្រើន និងប្រសើរថែមទៀត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដើម្បីពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែប្រសើរថែមទៀតនោះ គឺរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រពង្រីកពេទ្យក្នុងតំបន់។
ក្នុងឱកាសអញ្ជើញសម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនៅអាណត្តិថ្មីនេះ នៅតែបន្តផែនការយុទ្ធសាស្ត្រពង្រីកពេទ្យតំបន់ឱ្យបានកាន់តែច្រើន និងប្រសើរថែមទៀត។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រីកពេទ្យតំបន់ទី១ គឺធ្វើទំនើបកម្ម ដោយ បំពាក់ឧបករណ៍ទំនើបនៅមន្ទីរពេទ្យ, ទី២ បង្កើនគ្រូពេទ្យជំនាញ ដូចជាគ្រូពេទ្យជំនាញវះកាត់បេះដូង, ព្យាបាលមហារីក និងវះកាត់ព្យាបាលខួរក្បាលជាដើម ៕