**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលអគារវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាការដូរឆ្នាំថ្មីសម្រាប់ពលរដ្ឋខេត្តសៀមរាប និងខេត្តជុំវិញ

ភ្នំពេញ៖ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សមិទ្ធផលអគារវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺជាការដូរឆ្នាំថ្មីសម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប និងខេត្តជុំវិញ។

ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្តល់សេវាវះកាត់ ដែលមានឈ្មោះថា «អគារ​មណ្ឌល​ផ្តល់សេវាផ្នែកវះកាត់» នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ នេះ ​សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានចូលរួម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារមណ្ឌលផ្តល់សេវាវះកាត់» នៃ​មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។សម្តេចធិបតី បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចក្នុងខេត្តសៀមរាប ដែលបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានល្អប្រសើរ និងសប្បាយរីករាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយសាងសង់អគារមន្ទីរពេទ្យជាមួយការបំពាក់ឧបករណ៍ទំនើបបម្រើដល់វិស័យសុខាភិបាល។ អគារវះកាត់ថ្មីនេះ មានសមត្ថភាពអាចវះកាត់ខួរក្បាល និងសរីរាង្គក្នុងរាងកាយមួយចំនួនផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អគារវះកាត់ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរ​ពេទ្យ​តេជោកោះធំ និងមន្ទីរពេទ្យតេជោសន្តិភាព ដែលសម្តេចធិបតីសម្ពោធ បាន​ផ្តល់​​គុណតម្លៃជាប្រវត្តិសាស្ត្រ សម្រាប់វិស័យសុខាភិបាលកម្ពុជា ដែលបានលេចចេញជារូបរាងឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និង ចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ជានិច្ចកាល សម្ដេចតេជោ ចាត់ទុកការវិនិយោគលើប្រព័ន្ធថែទាំសុខភាព និង សុខុមាលភាពប្រជាពលរដ្ឋ ជាអាទិភាពចម្បងមួយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាប័ន្ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អគារមណ្ឌលផ្តល់សេវាវះកាត់នេះ នឹងជំរុញ​ឱ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្លាយជាមន្ទីរពេទ្យដ៏ទំនើបមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធសំណង់ និងការបំពាក់សម្ភារៈឧបករណ៍ពេទ្យ ព្រម ទាំងមានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើបទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ ដើម្បីផ្តល់សេវាថែទាំសុខភាពគ្រប់ជ្រុងជ្រោយ ដូចជាសេវាពិគ្រោះជំងឺ, សេវាអប់រំលើកកម្ពស់សុខភាព និងបង្ការជំងឺ, សេវាវិភាគរោគវិនិច្ឆ័យ និង សេវាសម្រាកព្យាបាល និងថែទាំ។ ការអភិវឌ្ឍមូលធនមនុស្ស សុខភាព និងសុខុមាលភាពសង្គម និងសេដ្ឋកិច្ច ក្នុងអំឡុងពេលជាង​ពីរទសវត្សរ៍​ចុង​ក្រោយនេះ មិនអាចកើតមានឡើយ ប្រសិនបើកម្ពុជាគ្មានសន្តិភាពពេញលេញ, ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ៕

អត្ថបទដែលជាប់ទាក់ទង