សម្តេចធិបតី៖ គោលដៅរបស់រាជរដ្ឋាភិបាល ធ្វើឱ្យមណ្ឌលសុខភាពបើកហើយ គឺមិនបិទវិញទេ, បើកហើយត្រូវមានគ្រូពេទ្យផ្តល់សេវា២៤ម៉ោង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងគូសបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាល ធ្វើឱ្យមណ្ឌលសុខភាពបើកហើយ គឺមិនបិទវិញទេ ជាពិសេសនោះពេលបើកហើយ ត្រូវមានគ្រូពេទ្យផ្តល់សេវា២៤ម៉ោងលើ២៤ម៉ោង ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្តល់សេវាវះកាត់ ដែលមានឈ្មោះថា «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី២០ មេសានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការពង្រឹងគុណភាពព្យាបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ជាចំណុចសំខាន់ ដើម្បីផ្តល់សេវាសង្គ្រោះបឋម និងជំងឺផ្សេងៗទៀត ។