**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញអនុសាសន៍ ៥ចំណុច ដល់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ជំរុញការថែទាំសុខភាពប្រជាជន

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត២០លានដុល្លារ ដែលជាជំនួយរបស់ជប៉ុន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវអនុអនុសាសន៍៥ចំណុខដល់អង្គភាព សុខាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការថែទាំសុខភាពប្រជាជន ជាពិសេសសពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ។

អនុសាសន៍ទាំង ៥ចំណុច ដែលសម្ដេចធិបតី បានផ្ដល់ដល់អង្គភាព សុខាភិបាលគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ក្នុងការអនុវត្ត មានដូចខាងក្រោម៖

ទី១. គ្រូពេទ្យ, បុគ្គលិកសុខាភិបាល ត្រូវរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់គ្រប់ពេលវេលានូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់, សុចរិតភាព និង ប្រកបដោយសមធម៌ ជាពិសេស ត្រូវធានាថា គ្មានអ្នកជំងឺណាម្នាក់ត្រូវបានរើសអើង និងបដិសេធការទទួលបានសេវាថែទាំព្យាបាល ដោយសារតែស្ថានភាពសង្គម-សេដ្ឋកិច្ចរបស់បុគ្គល ឬ គ្រួសារ, ទំនៀមទម្លាប់, សាសនា និងនិន្នាការ នយោបាយឡើយ ។

ទី២. បន្តខិតខំប្រឹងប្រែងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃសេវាថែទាំ សុខភាព សំដៅបង្កើនអត្ថប្រយោជន៍សុខភាពរបស់អ្នកជំងឺ តាមរយៈការផ្តល់សេវាថែទាំសុខភាព គ្រប់ជ្រុងជ្រោយ រួមមាន សេវាអប់រំលើកកម្ពស់សុខភាព, សេវាបង្ការ, សេវាវិភាគរោគវិនិច្ឆ័យ, ព្យាបាល និង ថែទាំ, ការតាមដានវាយតម្លៃគុណភាពសេវា ដោយរាប់បញ្ចូលទាំងអភិបាលកិច្ច គ្លីនិក និងការដាក់ចេញនូវវិធានការកែលម្អគុណភាពសេវាជាប្រចាំ, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយនវានុវត្តន៍ និង ការបំពាក់បំប៉នចំណេះដឹង និងជំនាញដល់គ្រូពេទ្យ, បុគ្គលិកសុខាភិបាល ដើម្បីបង្កើនគុណភាពសេវាឲ្យដល់ស្ដង់ដារខ្ពស់ ដែលឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ។

ទី៣. ពង្រឹងសមត្ថភាពផ្តល់សេវាសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិត អ្នកជំងឺ និង ពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះដែលត្រូវការសេវាសង្គ្រោះបន្ទាន់ ឱ្យបានទាន់ពេលវេលា ។ ក្នុងន័យនេះ, សេវាសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និង រថយន្តគិលានសង្គ្រោះត្រូវត្រៀមលក្ខណៈរួចជាស្រេច ដោយមានគ្រូពេទ្យ បុគ្គលិកប្រចាំការ ២៤ ម៉ោង លើ ២៤ ម៉ោង, មានឧបករណ៍សង្គ្រោះ, ឱសថ និង មធ្យោបាយទំនាក់ទំនងគ្រប់គ្រាន់ សម្រាប់អន្តរាគមន៍។

ទី៤. លើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ គ្រួសារងាយ រងហានិភ័យ និងក្រុមគោលដៅផ្សេងៗទៀត ក្រោមកម្មវិធីមូលនិធិសមធម៌ និងជូនសមាជិក បេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដូចជា កម្មករ និយោជិតជាដើម តាមរយៈការពង្រីកសេវាថែទាំសុខភាព ស្របតាមនិន្នាការប្រែប្រួលនៃបន្ទុកជំងឺ ឬ បញ្ហាសុខភាពជាអាទិភាព របស់ប្រជាជន ។

ទី៥. មន្ទីរពេទ្យត្រូវយកចិត្តទុកដាក់ថែទាំអគារ សម្ភារៈឧបករណ៍ពេទ្យ មធ្យោបាយបញ្ជូន ដោយស្មារតីបុរេសកម្ម និង ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍នៃការប្រើប្រាស់យូរអង្វែង ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ និង ត្រូវរក្សាបរិស្ថានអនាម័យល្អជាប់ ជាប្រចាំ ដែលជាកត្តាសំខាន់រួមចំណែកដល់ការលើកកម្ពស់គុណភាពសេវាសុខាភិបាលទូទៅ ជាពិសេស ការទប់ស្កាត់ការឆ្លងរោគនៅក្នុងមន្ទីរពេទ្យ ៕

អត្ថបទដែលជាប់ទាក់ទង