អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រជុំស្រាវជ្រាវ កែតម្រូវ និងមោឃភាពទិន្នន័យអត្តសញ្ញាណបុគ្គល និងនិរាករណ៍ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការងារស្រាវជ្រាវ កែតម្រូវ និងមោឃភាពទិន្នន័យអត្តសញ្ញាណបុគ្គល និងនិរាករណ៍ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត អគ្គនាយក មានមតិស្វាគមន៍ដល់ឯកឧត្តម អគ្គនាយរង និងអស់លោកទាំងអស់ដែលមានវត្តមាននៅក្នុងអង្គប្រជុំទាំងមូល ដោយនៅក្នុងថ្ងៃនេះយើងនឹងត្រូវលើកយកប្រធានបទចំនួន០៤ ដើម្បីយកមកពិភាក្សាគ្នា៖ ១/ចរន្តការងារលិខិតរដ្ឋបាល, ២/ដោះស្រាយការងារនាយកដ្ឋានចំនួន០៣ (នាយកដ្ឋានអត្រានុកូលដ្ឋាន នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងនាយកដ្ឋានលិខិតឆ្លងដែន), ៣/ការងារសញ្ជាតិ, និង៤/ឯកសារគតិយុត្តមួយចំនួនផ្សេងទៀត។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាន/អនុប្រធាននាយកដ្ឋាន លោកនាយ/នាយរងការិយាល័យ និងមន្ត្រីពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕