សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជានិវត្តន៍មកកាន់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់ នៃការចូលរួមពិធីបើក សន្និបាតលើកទី៨០ របស់ UN-ESCAP
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជានិវត្តន៍មកកាន់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃការចូលរួមពិធីបើក សន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក (UN-ESCAP) នាទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ៕