**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ជម្លោះពិភពគុន រវាងក្រុមក្មេងទំនើង នៅច្បារអំពៅ ត្រូវអាវុធហត្ថរាជធានីភ្នំពេញកំណត់មុខសញ្ញាបាន និងតាមប្រម៉ាញ់ជាបណ្តើរៗ**ស្នងការដ្ឋាននគបាលខេត្តព្រៃវែង ចេញសេចក្ដីបំភ្លឺព័ត៌មានជុំវិញការបាញ់ នៅ «ក អណ្ដើក» លើផ្លូវជាតិលេខ១ ឃុំប្រាសាទ ស្រុកកំពង់ត្របែក**សម្តេច ម៉ែន សំអន៖ វិនាសកម្មនៃសង្គ្រាម បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ទាំងខាងប្រជាសាស្រ្ត ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌**ឯកឧត្តម ផាន់ រតនា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

បទវិភាគ៖គោលនយោបាយរបស់អាមេរិកដែលកាន់ជើងអ៊ីស្រាអែលបានក្លាយជាឧបសគ្គដ៏ធំបំផុងក្នុងដំណើរសន្តិភាពប៉ាឡេស្ទីននិងអ៊ីស្រាអែល

“អ្នកនយោបាយរបស់អាមេរិកដែលផ្តល់ការគាំទ្រតាមតែមាត់ចំពោះ “ដំណោះស្រាយរដ្ឋពីរ”បែរជាមិនរីករាយផ្តល់ការគាំទ្រដល់ការបង្កើតរដ្ឋប៉ាឡេស្ទីន ” “ អាមេរិកបានក្លាយជាឧបសគ្គដ៏ធំបំផុតម្តងទៀតនៃការបង្កើតរដ្ឋប៉ាឡេស្ទីន រដ្ឋាភិបាលនេះគឺជាសកម្មជនបង្កសង្រ្គាមសុទ្ធសាធ ” ។ល។ប៉ុន្មានថ្ងៃកន្លងទៅនេះ សំឡេងថ្កោលទោសអាមេរិកដែលបានបោះឆ្នោតវេតូលើសេចក្តីព្រាងស្តីពីការស្នើសុំចូលជាសមាជិកអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីនបានលាន់ឮមិនដាច់នៅតាមបណ្តាញទំនាក់ទំនងសង្គមបរទេស ។ ប្រទេសជាច្រើន ដូចជាប្រទេសចិន អេហ្ស៊ីបនិងអៀរឡង់ជាដើមសុទ្ធតែបានសម្តែងការអស់សង្ឃឹមចំពោះករណីនេះ ។
ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាមេរិកបានបោះឆ្នោតវេតូនៅថ្ងៃទី១៨ ខែមេសា ដែលបានបំបែកយ៉ាងគឃ្លើននូវសុបិនរាប់សិបឆ្នាំរបស់ប្រជាជនប៉ាឡេស្ទីន ប្រការនេះបានលាតត្រដាងម្តងទៀតនូវការក្លែងពុតនិង “ស្តង់ដារពីរ”របស់អាមេរិកក្នុងបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ។ ខណៈពេលសង្គ្រាមនៅតំបន់ហ្កាហ្សាកើតឡើងជាបន្តបន្ទាប់ អាមេរិកមិនបានដើរតួនាទីវិជ្ជមានរបស់ខ្លួន តែខណៈពេលប្រជាជនប៉ាឡេស្ទីនលើកឡើងនូវការទាមទារដ៏សច្ចយុត្តិធម៌ អាមេរិកបែរជាទប់ស្កាត់ដោយគ្មានហេតុផល ។ ប្រការនេះធ្វើឱ្យអ្នកផងមើលឃើញយ៉ាងច្បាស់ថា គោលនយោបាយរបស់អាមេរិកដែលកាន់ជើងអ៊ីស្រាអែលបានក្លាយជាឧបសគ្គដ៏ធំបំផុងក្នុងដំណើរសន្តិភាពប៉ាឡេស្ទីននិងអ៊ីស្រាអែល ។
ក្នុងរយៈពេលជាយូរមកហើយ ការបង្កើតរដ្ឋប៉ាឡេស្ទីនគឺជាសុបិនរបស់ប្រជាជនប៉ាឡេស្ទីន ។ ក្នុងប្រវត្តិសាស្ត្រ ប៉ាឡេស្ទីនធ្លាប់ជាទីស្នាក់នៅរបស់ជនជាតិជី្វប គ្រិស្តសាសនិកនិងសាសនិកអ៊ីស្លាមជាដើម ។ តាំងពីចូលសម័យទំនើបមក យោងតាមការអភិវឌ្ឍរបស់ពួកស្តារប្រទេសជាតិឡើងវិញជនជាតិជ្វីបនៅតំបន់នេះ បានជាផ្លូវបង្កើតរដ្ឋប៉ាឡេស្ទីនដ៏ឯករាជ្យបានជួបឧបសគ្គជាច្រើន ។
បន្ទាប់ពីការប៉ះទង្គិចជុំថ្មីមួយរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានផ្ទុះនៅខែតុលា ឆ្នាំ២០២៣ តំបន់ហ្កាហ្សាបានធ្លាក់ចូលក្នុងសម្រ្គាម ។ អង្គការក្តាប់អំណាចជនជាតិប៉ាឡេស្ទីនមិនអាចគ្រប់គ្រងដោយមានប្រសិទ្ធភាពចំពោះនិន្នាការនៃស្ថានការណ៍នៅតំបន់ហ្កាហ្សា ដូច្នេះមានតែរំពឹងទុកការស្នើសុំចូលជាសមាជិកនៃអង្គការសហប្រជាជាតិជាផ្លូវការ ដើម្បីទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។ ប្រទេសជាច្រើនដែលបូករួមទាំងប្រទេសចិនក៏បានសម្គាល់ឃើញដែរថា អង្គការសហប្រជាជាតិអាចទទួលយកប៉ាឡេស្ទីនជារដ្ឋសមាជិកជាផ្លូវការ ហើយធ្វើឱ្យប៉ាឡេស្ទីនអាចមានឋានៈស្មើគ្នានឹងអ៊ីស្រាអែល វាមានអំណោយផលដល់ការបង្កបង្កើតល័ក្ខខ័ណ្ឌសម្រាប់ការធ្វើកិច្ចចរចារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ។ ប៉ុន្តែ អាមេរិកបានបោះឆ្នោតវេតូ ដែលបានកម្ទេចចោលក្តីបំណងរបស់ប្រជាជនប៉ាឡេស្ទីននិងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ។
បច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលនៅតែបន្តដំណើរការតទៅទៀត វិបតិ្តមនុស្សធម៌មានភាពកាន់តែធ្ងន់ធ្ងរជាបន្តបន្ទាប់ ។ យោងតាមសេចក្តីថ្លែងការណ៍ដែលស្ថាប័នសុខាភិបាលនៃតំបន់ហ្កាហ្សាចេញផ្សាយនៅថ្ងៃទី១៩ ខែមេសាបានឱ្យដឹងថា សកម្មភាពយោធារបស់កងទ័ពអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាបានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនលើសពី៣ម៉ឺន៤ពាក់នាក់ស្លាប់បាត់បង់ជីវិត និងជិត៧ម៉ឺន៧ពាន់នាក់រងរបួស ។ ក្នុងនាមជាភាគីទីបីដ៏សំខាន់បំផុតអំពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល អាមេរិកមិនដែលផ្តល់ជំនួយដ៏គ្រប់គ្រាន់ដល់តំបន់ហ្កាហ្សាទេ តែបែរជាផ្តល់សព្វាវុធឥតឈប់ឈរដល់អ៊ីស្រាអែល ព្រមទាំងបានបដិសេធជាច្រើនលើកក្នុងអង្គការសហប្រជាជាតិចំពោះពង្រាងនៃសេចក្តីសម្រេចចិត្តរបស់ប្រទេសពាក់ព័ន្ធស្តីពីការអំពាវនាវឱ្យឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា ។
អាមេរិកដឹកជញ្ជូនអាវុធទៅកាន់អ៊ីស្រាអែលម្តងហើយម្តងទៀត បានបោះឆ្នោតវេតូមួយសន្លឹកហើយមួយសន្លឹកទៀតនៅអង្គការសហប្រជាជាតិ ទង្វើដែលផ្ទុយនឹងសន្តិភាពទាំងនេះ បានបញ្ជាក់ថែមមួយកម្រិតទៀតថា អាមេរិកគឺជា “អ្នកបំផ្លាញ” និងជា “អ្នកបង្ករឿង”ក្នុងកិច្ចការអន្តរជាតិនិងកិច្ចការតំបន់ ។ ក្នុងបញ្ហាដែលពាក់ព័ន្ធនឹងជោគវាសនារបស់ប្រជាជនប៉ាឡេស្ទីន អ្នកណាក៍គ្មានសិទ្ធិវេតូនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង