សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញមកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីបានចូលរួមពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP នៅទីក្រុងបាងកក
ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃការចូលរួម និងថ្លែងសុន្ទរកថាពិសេសក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ៕