**ចិន​នឹង​សហការ​ជាមួយ​គ្រប់​ភាគី​ដើម្បី​សម្រេច​បាន​គោលដៅ​ពិភពលោក​គ្មាន​អាវុធ​នុយក្លេអ៊ែរ**អាមេរិក​ដាក់​សម្ពាធ​លើ​អ៊ីស្រាអែល​លើ​ការ​កែលម្អ​ស្ថានភាព​មនុស្សធម៌​នៅ​ហ្គាហ្សា**យុវជនកូរ៉េខាងជើងជាង ១.៤លាននាក់ដាក់ពាក្យចូលបម្រើកងទ័ពបន្ទាប់ពីឧប្បត្តិហេតុការលុកលុយរបស់យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងត្បូង**អ៊ីស្រាអែលអនុញ្ញាតឱ្យរថយន្តដឹកជំនួយមនុស្សធម៌ចំនួន ៥០គ្រឿងចូលទៅក្នុងតំបន់ N. Gaza**លោក Macron សម្តែងការខឹងសម្បារចំពោះការវាយប្រហាររបស់អ៊ីស្រាអែលមកលើកងរក្សាសន្តិភាពរបស់ UN**បេសកជន​ចិន​អំពាវនាវ​ឲ្យ​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ដើម្បី​ពង្រឹង​ទំនាក់ទំនងចិន-អាមេរិក**យន្តហោះ AG600 របស់ចិន ចាប់ផ្តើមធ្វើតេស្តអស់កម្លាំងពេញលក្ខណៈ**ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជូនក្រុមការងារជំនាញបច្ចេកទេសតាមផ្នែកនីមួយៗ ស្តីពីដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤**វៀតណាម កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងខេត្តស្ទឹងត្រែង**ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងសមិទ្ធផលការងាររយៈពេល ១ឆ្នាំ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម**ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រណាំងទូក នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង**លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយស្ថាប័ន ACT**លោកមេធាវី សាំង វណ្ណៈ ជាប់ឆ្នោតជាប្រធានគណៈមេធាវី សម្រាប់អាណត្តិទី១៥**រដ្ឋមន្រ្តីសុខាភិបាល៖ ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា**ឧត្តមមន្រ្តីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី CLMV នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តម ម៉េង ហុង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីដោះស្រាយបញ្ហាប្រឈម របស់អង្គភាពក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ**ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិកបង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍កម្ពុជា**ករណីរំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាម នៅខណ្ឌឬស្សីកែវ! នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ស្រាវជ្រាវរកឃើញកុមារីរងគ្រោះ ៤នាក់**ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំកម្មវិធី រាត្រីវប្បធម៌ម៉ាឡេស៊ី រីករាយជាមួយនឹងភាពស្រស់ស្អាតនៃប្រពៃណី ចម្រៀង និងរបាំ ដើម្បីបង្កើនកិច្ចសហការរួមគ្នា ផ្សព្វផ្សាយ និងផ្លាស់ប្តូរវប្បធម៍ប្រទេសទាំងពីរ**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការបំបែកសំណុំរឿង ធ្វើទារុណកម្មបណ្ដាលឲ្យស្លាប់ នៅខេត្តប៉ៃលិន, ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ៧នាក់

ឯកឧត្តម ជួន ជីវិន តំណាងឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំប្រតិភូក្រសួងអប់រំចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយក្ដីសង្វេគនេះ តាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ អាឡោះអាល័យជាទីបំផុតជាមួយលោកជំទាវ និងក្រុមគ្រួសារដែលបានបាត់បង់ស្វាមី លោកឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់ប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ និងជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាគ្រប់ កាលៈទេសៈ ក្នុងគោលដៅបម្រើដល់ឧត្ដមប្រយោជន៍ជាតិមាតុភូមិនាពេលកន្លងមក និងបានចូលរួមក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ ដោយទឹកចិត្តបរិសុទ្ធ៕

អត្ថបទដែលជាប់ទាក់ទង