**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះស្នូល នៃទស្សនវិជ្ជានយោបាយរបស់ គណបក្សប្រជាជនកម្ពុជា**សម្តេចធិបតី៖ ការបែងចែកប៉ូលសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ កំពុងគំរាមកំហែងដល់អាយុជីវិត ទូទាំងពិភពលោក ក្នុងកម្រិតមួយពិបាកស្រមើស្រមៃ**សម្តេចធិបតី៖ សព្វថ្ងៃពិភពលោក ប្រឈមនឹងបញ្ហាពុំធ្លាប់មាន ជាមួយនឹងការកើនឡើង ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដល់ចំណុចខ្ពស់ពុំធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ**សម្តេចធិបតី សម្តែងនូវសេចក្តីគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ ក្នុងការកសាងសន្តិភាព ការផ្សះផ្សា និង ការអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ត្រៀមរួចជាស្រេច ក្នុងការរួមចំណែកដល់សន្តិភាព ក្នុងតំបន់**អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ HARDING ដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ**ឯកឧត្តម ម៉ែន អេង អញ្ជើញជាអធិបតីក្នុងពិធីចុះ MOU រវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជាមួយវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈ ឈីងតាវ និងក្រុមហ៊ុន សៃលុនគ្រុប**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់**ពិធីប្រណាំងទូក នៅអាងជើងភ្នំដងរែក ក្បែរព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក**សាលារៀននៅរដ្ឋធានីញូវដេលី ផ្លាស់ប្ដូររបៀបសិក្សា ពីការសិក្សានៅថ្នាក់រៀនផ្ទាល់ ទៅថ្នាក់រៀនតាមអនឡាញ ដោយសារផ្សែងអព្ទពុលខ្លាំង**សហគមន៍តំបន់ការពារធម្មជាតិ ទទួលបានទេសចរ ៣១ ៨៦០នាក់ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក**រថយន្តទេសចរណ៍ ក្រុមហ៊ុនខេបូលីង បើកលឿនជ្រុលក្រឡាប់ធ្លាក់ស្រែ នៅស្រុកស្ទោង បណ្តាលរងរបួសធ្ងន់ស្រាល ៨នាក់**ឯកឧត្តម សួស ប្រាថ្នា ទទួលជួបពិភាក្សាការងារជាមួយ នាយិកាប្រតិបត្តិអង្គការ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣» រវាងក្រសួងការងារ និងអង្គការ Swisscontact**រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្ដីពី ការបូកសរុបការងារប្រចាំឆ្នាំ២០២៤ របស់គម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងទិសដៅបន្ដឆ្នាំ២០២៥**ឯកឧត្ដម មាន ចាន់យ៉ាដា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារលម្អិត ដើម្បីរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិនិងអន្តរជាតិឆ្នាំ២០២៤**ឯកឧត្ដមបណ្ឌិត លី ធុជ៖ ការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ​ របស់វៀតណាម ជាកាយវិការដ៏សំខាន់មួយ ក្នុងការសហការ និងការខិតខំប្រឹងប្រែងជាសកលឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន**បទវិភាគ៖ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតពីអាស៊ីប៉ាស៊ីហ្វិក ក៏នឹងផ្តល់ផលប្រយោជន៍ថែមមួយកម្រិតទៀតដល់អាស៊ីប៉ាស៊ីហ្វិក**បទវិភាគ៖សេដ្ឋកិច្ចចិននៅតែបោះជំហានទៅមុខប្រកបដោយភាពរឹងមាំនិងខ្លាំងក្លាដដែល**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យគណៈប្រតិភូមហាវិទ្យាល័យ បញ្ជាការសេនាធិការកងទ័ពឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការនៃកងទ័ពឥណ្ឌូនេស៊ី ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ជូននី អ៊ុនដ្រាម៉ាវ៉ាន់ នាយក នាយកដ្ឋានគ្រប់គ្រងអភិវឌ្ឍន៍មហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ជូននី អ៊ុនដ្រាម៉ាវ៉ាន់ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ឯកឧត្តម អគ្គមេបញ្ជាការ ដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាឱកាសនេះ ព្រមទាំងបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អគ្គមេបញ្ជាការកងទ័ពជាតិឥណ្ឌូនេស៊ី ដោយសូមឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរកាន់តែមានការរីកចម្រើន និងល្អប្រសើរ។

លោកឧត្តមសេនីយ៍ត្រី ជូននី អ៊ុនដ្រាម៉ាវ៉ាន់ បានជម្រាបជូនពីគោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវ ដោយសារទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានតាំងពីយូរលង់មកហើយ។ ដូច្នេះនេះជាការផ្ដល់ឱកាសដល់អ្នកជំនាន់ក្រោយ ក៏ដូចជាថ្នាក់ដឹកនាំបន្តវេននៅក្នុងជួរកងទ័ពឥណ្ឌូនេស៊ី បានស្គាល់កាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី ក៏ដូចជាការរីកចម្រើននៅកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី ជូននី អ៊ុនដ្រាម៉ាវ៉ាន់ ក៏បានរាយការណ៍ជូនឯកឧត្តមអគ្គមេបញ្ជាការពីចំនួនសិក្ខាកាមនៃបណ្ដាប្រភេទទ័ពក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញកម្មសិក្សានៅមហាវិទ្យាល័យបញ្ជាការសេនាធិការប្រទេសឥណ្ឌូនេស៊ី ដោយលោកឧត្តមសេនីយ៍សង្ឃឹមថា ទៅថ្ងៃអនាគត ឯកឧត្តម អគ្គមេបញ្ជាការនឹងផ្ដល់ឱកាសបញ្ជូននាយទាហាន ពលទាហាននៃកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញការសិក្សានៅសាធារណរដ្ឋឥណ្ឌូនេស៊ីកាន់តែច្រើនថែមទៀត។

ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ និងលើកឡើងពីសភាពការណ៍មួយចំនួននៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសសុខសន្តិភាពពេញលេញរយៈពេល ២៦ឆ្នាំ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហើយរាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងបានធ្វើសមាហរណកម្មប្រទេសទៅក្នុងតំបន់ និងអន្តរជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តថា ក្នុងស្ថានភាពដែលប្រទេសជាតិជួបនូវការឆ្លងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការគ្រប់គ្រងស្ថានភាពបានល្អ និងបានបើកប្រទេសឡើងវិញនៅឆ្នាំ០២១ ហើយឆ្នាំ២០២២ បានដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដំណើរការបោះឆ្នោតថ្នាក់ក្រោមជាតិ ឆ្នាំ២០២៣ បានធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងរៀបចំរាជរដ្ឋាភិបាលអាណត្តិទី៧ ប្រកបដោយជោគជ័យ។

ឯកឧត្តម អគ្គមេបញ្ជាការ បានបង្ហាញនូវមោទនភាពចំពោះភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាពជិតស្និទ្ធ រវាងកម្ពុជា និងឥណ្ឌូណេស៊ី ចាប់តាំងពីការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៥៩ និងបានអរគុណដល់ទេសឥណ្ឌូនេស៊ី ដែលបានចូលរួមស្វែងរកសន្តិភាព បង្រួបបង្រួមជាតិនៅកម្ពុជា ហើយមកដល់បច្ចុប្បន្ននេះ ក្រោមកិច្ចដឹកនាំរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ទំនាក់ទំនងកម្ពុជា-ឥណ្ឌូណេស៊ី នៅតែបន្តពង្រឹងពង្រីកឥតឈប់ឈរលើគ្រប់វិស័យ។

ចំពោះកិច្ចសហប្រតិបត្តិការយោធា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាជាច្រើន ដែលសម្រេចបានកន្លងមក នៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស, ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ការផ្ដល់ជំនួយឧបត្ថម្ភផ្នែកសម្ភារជាដើម ព្រមទាំងបានកត់សម្គាល់អំពីសារៈសំខាន់ក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ បន្តសហការរួមគ្នាបន្តអនុវត្តផែនការស្របតាមស្មារតី MOU ដែលរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរបានចុះហត្ថលេខាក្នុងឆ្នាំ២១៧។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានសំណូមពរដល់ប្រទេសឥណ្ឌូនេស៊ី ឲ្យបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទបន្តទៀត ក្នុងនោះបន្តការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត និងបណ្ដាលប្រភេទទ័ព ការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក ដើម្បីទប់ស្កាត់អំពើភេរវកម្ម ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងគ្រឿងញៀនជាដើម៕

អត្ថបទដែលជាប់ទាក់ទង