**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិភាក្សាជំរុញការចុះបញ្ជីដីធ្លី នៅខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ក្នុងកិច្ចប្រជុំពិភាក្សាជំរុញការចុះបញ្ជីដីធ្លី នៅខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីប្រតិភូក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធ នារសៀលថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងថា៖ការចុះបញ្ជីដីធ្លីក្នុងខេត្តបន្ទាយមានជ័យ ក្បាលដីដែលនៅសល់មិនទាល់វាស មានចំនួន ៣២៥.០០០ក្បាលដី និងបានស្នើរសុំគោលការណ៍ពីក្រសួងដើម្បីប្រកាសបើកយុទ្ធនាកាចុះបញ្ជីបញ្ចប់ក្បាលដីដែលនៅសល់នេះ ដោយរៀបចំជាក្រុមវាសចំនួន ៩ក្រុម សរុបកំលាំងមានចំនួន១៨៥នាក់ ក្នុងនោះមានមន្ត្រីកិច្ចសន្យាចំនួន១៣នាក់និសិត្សស័្មគ្តចិត្តមកពីមហាវិទ្យាល័យរៀបចំដែនដីរដ្ឋបាលដីធ្លីចំនួន៣៩នាក់ និងក្រុមយុវជន សសយក ស័្មគ្រចិត្តតាមក្រុង ស្រុក កោលដៅចំនួន៨៣នាក់ ដើម្បីចុះ វែងតាម ស្រុក ក្រុង ទាំ៩ ក្រុង ស្រុក រហូតដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៤ លទ្ធផលទទួលបានវាស់វែងបាន ៣៨១.០៨០ក្បាលដី ប្រមូលទិន្នន័យ បានចំនួន ៣៧៩.៨៥១ក្បាលដី បិតផ្សាយបញ្ចប់ បាន៣០២ភូមិស្មើនិង៣៣៥.៥៥២ក្បាលដី ចេញបណ្ណបាន២៩៣.៥៩៦ក្បលដី ចែកបណ្ណបាន២៧២.០៤០ក្បាលដី កំពុងជម្រះបញ្ចប់និតិវិធីចុះបញ្ជីចំនួន២២ភូមិ ត្រៀមចេញបណ្ណចំនួន១០ភូមិ ស្មើរ ១៩.៤៦៨បណ្ណ ត្រៀមបិតផ្សាយមាន១២ភូមិ ស្មើនិង១៥.៤៦៨ក្បាលដី កំពុងអនុវត្តចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធដើម្បីសម្រេចបញ្ចប់ចំនួន ៣២៥.០០០ក្បាលដី ដេលនៅសល់ក្នុងខេត្តឲ្យរួចរាល់ក្នុងឆ្នាំ២០២៥។

ថ្លែនៅក្នុងឱកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា៖នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអាទិភាពគន្លឹះ​ ចំនួន៣​ រួមមាន៖ ការចុះបញ្ជីដីធ្លីបង្ហើយ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបន្តទៀតថា៖ ក្នុងនោះដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅនៃការចុះបញ្ជីដីធ្លីបង្ហើយនៅកម្ពុជា ហើយឆ្ពោះទៅសម្រេចគោលនយោបាយអាទិភាពផ្សេងទៀត ការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង គឺជាកត្តាសំខាន់បំផុត ដែលត្រូវអនុវត្ត។បន្ថែមពីនេះរដ្ឋបាលទំនើប ក៏ជារឿងចាំបាច់ដែលត្រូវធ្វើការអភិវឌ្ឍ​ ដោយផ្តោតសំខាន់លើការកសាងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងយន្តការលើកទឹកចិត្តដល់មន្រ្តីជំនាញ​ ដើម្បីជំរុញសាមគ្គីឯកភាពផ្ទៃក្នុងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង