**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៖ កម្រិតសមត្ថភាព នៅលើវិស័យឌីជីថលរបស់កម្ពុជា មិនទាបជាងបណ្តាប្រទេសជិតខាង នៅក្នុងតំបន់ទេ

ភ្នំពេញ៖ ក្នុងសន្និសីទកាសែត នៅឯព្រលានយន្តអន្តរជាតិភ្នំពេញ​ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីបង្ហាញលទ្ធផលរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានទៅចូលរួម និងថ្លែងសុន្ទរកថា ក្នុងឱកាសបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ ឯកឧត្ដម ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្រិតសមត្ថភាពលើវិស័យឌីជីថលរបស់កម្ពុជា នាពេលបច្ចុប្បន្នេះ មិនទាបជាងប្រទេសជិតខាង និងក្នុងតំបន់ទេ ហើយកម្ពុជាអាចក្លាយទៅជាភាគីស្មើមុខស្មើមាត់ដូចគេឯងនៅក្នុងតំបន់ដែរ ដើម្បីសហការលើកិច្ចការវិស័យឌីជីថល ។

ឯកឧត្ដម ហ្សង់ហ្វ្រង់ស័រ តាន់ មានប្រសាសន៍ថា អំឡុងពេលកូវីដ១៩ គ្រប់ប្រទេសទាំងអស់នៅលើពិភពលោក បានធ្វើឌីជីថលូបនីយកម្មយ៉ាងលឿនរហ័ស ហើយកម្ពុជា ក៏បានធ្វើការអភិវឌ្ឍវិស័យឌីជីថលរបស់ខ្លួនផងដែរ ដោយក្នុងនោះ មានការរៀបចំប្រព័ន្ធព័ត៌មានបែបឌីជីថល ស្តីពីការចាក់វ៉ាក់សាំង ការសម្រួលដល់ដំណើរការរបស់ពាណិជ្ជកម្មក្នុងគន្លងប្រក្រតីភាពថ្មីជាដើម។

ឯកឧត្ដម ហ្សង់ហ្វ្រង់ស័រ តាន់ គូសបញ្ជាក់ថា តាំងពីពេលនោះមក កម្ពុជាបានតស៊ូដោយចាប់យកបច្ចេកវិទ្យាឌីជីថល ចាប់តាំងពីសម័យកូវីដឆ្លងខ្លាំងមកទល់ឥឡូវ ជាអាទិ៍តាមរយៈការធ្វើបរិវត្តកម្មឌីជីថល និងតាមរយៈការផ្លាសប្តូរបទពិសោធន៍ទៅវិញទៅមក ជាមួយ​បណ្តាប្រទេសដទៃនៅក្នុងតំបន់ ជុំវិញយុទ្ធសាស្រ្តអភិវឌ្ឍ និងការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកម្មវិធីឌីជីថលថ្មីៗ ។

ឯកឧត្ដម ហ្សង់ហ្វ្រង់ស័រ តាន់ លើកឡើងថា នាពេលបច្ចុប្បន្ននេះ នៅកម្ពុជា គឺយើងឃើញជាក់ស្តែង មានការកើនឡើងនូវពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូវនិច និងសេវាដឹកជញ្ជូន ហើយក៏មានការកើនឡើងយ៉ាងលឿនរហ័សនូវការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង