សប្ដាហ៍ទី៣ នៃខែមេសា អាជ្ញាធរជាតិអប្សរា បន្តចុះពិនិត្យទីតាំងស្នើសុំជួសជុល និងសាងសង់តូចតាចរបស់ប្រជាពលរដ្ឋអ្នកស្រុកអង្គរ សរុបចំនួន១៤ករណី
ភ្នំពេញ៖ សប្ដាហ៍ទី៣ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន១៤ករណី។
ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖
– ស្រុកពួកអនុញ្ញាតបាន ចំនួន ០៩ករណី
១. លោក គ្រួច ហ៊ាំង មានអាសយដ្ឋាននៅ ភូមិគោកស្នូល ឃុំខ្នាត
២. អ្នកស្រី ឡុង វិចិត្រ មានអាសយដ្ឋាននៅ ភូមិបឹងខ្នារ ឃុំខ្នាត
៣. អ្នកស្រី យឹង រ៉ាឌី មានអាសយដ្ឋាននៅ ភូមិបឹងខ្នារ ឃុំខ្នាត
៤. អ្នកស្រី វ៉ាង់ សុខុន មានអាសយដ្ឋាននៅ ភូមិខ្នាត ឃុំខ្នាត
៥. លោក ហ៊ាន ហាច មានអាសយដ្ឋាននៅ ភូមិតាស្នែ ឃុំកែវពណ៌
៦. លោក ហ៊ាត ហួន មានអាសយដ្ឋាននៅ ភូមិល្បើក ឃុំកែវពណ៌
៧. លោក ឈឹង សាន្ត មានអាសយដ្ឋាននៅ ភូមិអន្តង្គន់ ឃុំកែវពណ៌
៨. អ្នកស្រី ឆាយ រ៉ា មានអាសយដ្ឋាននៅ ភូមិល្បើក ឃុំកែវពណ៌
៩. លោក សន ស៊ង់ មានអាសយដ្ឋាននៅ ភូមិប្រាសាទចារ្យ ឃុំកែវពណ៌
– ក្រុងសៀមរាបអនុញ្ញាតបានចំនួន ០៥ករណី
១. លោក សំ សុអំ មានអាសយដ្ឋាននៅ ភូមិថ្នល់ សង្កាត់ស្រង៉ែ
២. អ្នកស្រី យ៉េត យ៉ា មានអាសយដ្ឋាននៅ ភូមិប្រិយ៍ចាស់ សង្កាត់ទឹកវិល
៣. អ្នកស្រី វ៉ា ស៊ីវ៉ុន មានអាសយដ្ឋាននៅ ភូមិក្រវ៉ាន់ សង្កាត់នគរធំ
៤. លោក សន សុខ មានអាសយដ្ឋាននៅ ភូមិអញ្ចាញ សង្កាត់នគរធំ
៥. អ្នកស្រី សូ រស្មី មានអាសយដ្ឋាននៅ ភូមិក្រវ៉ាន់ សង្កាត់នគរធំ
ចំពោះប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតខាងលើ ក្រុមការងារបច្ចេកទេសបានជួយរៀបចំគំនូសប្លង់ ដែលមានស្ថាបត្យកម្មបែបប្រពៃណីជូនពួកគាត់ផងដែរ។ រាល់ការស្នើសុំច្បាប់ គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។
ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឈឹមថាបងប្អូនប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងឭ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕