ប្រមុខរដ្ឋឡាវ អញ្ជើញបំពាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅវិមានឯករាជ្យ
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ បានដឹកនាំគណៈប្រតិភូអញ្ជើញបំពាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅវិមានឯករាជ្យ ។
សូមបញ្ជាក់ថា ប្រមុខរដ្ឋឡាវ បានអញ្ជើញមកដល់កម្ពុជា នៅម៉ោង៧៖៣០នាទីព្រឹក ថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។
ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ប្រធានរដ្ឋក៏នឹងមានជំនួប សម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ៕