**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងធម្មការ ផ្សព្វផ្សាយបញ្ហាគ្រឿងញៀនដល់អន្តរសាសនាខេត្តបាត់ដំបង

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងធម្មការ និងសាសនា អាជ្ញាធរខេត្តបាត់ដំបង និងក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានសហការរៀបចំសិក្ខាសាលាការលើកកម្ពស់ការផ្សព្វផ្សាយ អប់រំ ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន អន្តរសាសនាខេត្តបាត់ដំបង មានព្រះពុទ្ធសាសនា បាហៃ ឥស្លាម ធៀនយិនម៉ីឡឹក សាលាព្រះគម្ពីរ មហាយាន អង្គការ World Vision សរុប២៩០នាក់ នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS ដើម្បីផ្សព្វផ្សាយ អប់រំបន្ត។

ក្នុងនាមឯកឧត្ដម សុខ លូ អភិបាលខេត្ត និងជាប្រធានៈគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង, លោក អ៊ូ ដារី អភិបាលរង តំណាងលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តបាត់ដំបង បានថ្លែងអំណរគុណ កោតសសើរ និងសូមឱ្យអ៉ីម៉ាំ គ្រូគង្វាល បូជាចារ្យ និងក្រុមជំនុំខិតខំចាប់យកនូវចំណេះដឹងពីបញ្ហាគ្រឿងញៀន ដើម្បីយកទៅផ្សព្វផ្សាយបន្តឱ្យបានផុលផុសដល់ក្រុមគ្រួសារ បរិស័ទទាំងក្នុងផ្ទះ និងសហគមន៍ដើម្បីកាត់បន្ថយឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនពីផ្ទះ និងសហគមន៍។

ក្នុងនាមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានកោតសសើរ និងអរគុណដល់កិច្ចសហការរៀបចំសិក្ខាសាលា ចូលរួមឆ្លើយតបជាមួយរាជរដ្ឋាភិបាលនីតិកាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដាក់ចេញនូវវិធានការម៉ឺងម៉ាត់ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិអនុវត្តឱ្យបានខ្ជាប់ខ្ជួនការចូលរួមពីគណៈអ៉ីម៉ាំ គ្រូគង្វាល បូជាចារ្យ អាចារ្យ ជាកម្លាំងសំខាន់ចាំបាច់ក្រៅពីអប់រំព្រះធម៌ត្រូវអប់រំពីបញ្ហាគ្រឿងញៀនដល់ក្រុមគ្រួសារយើង បរិស័ទយើង «ផ្ទះអ្នកផ្ទះខ្ញុំគ្មានគ្រឿងញៀន ភូមិខ្ញុំគ្មានគ្រឿងញៀន សហគមន៍មានសុវត្ថិភាពគ្មានគ្រឿងញៀន» ហើយទីណាគ្មានអ្នកជក់ គឺគ្មានអ្នកលក់គ្រឿងញៀន និងចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ សុខដុមនីយកម្មសាសានាអ៉ីម៉ាំ គ្រូគង្វាល បូជាចារ្យ និងពួកជំនុំតែងបានចូលរួមផ្សព្វផ្សាយ អប់រំ បង្ការនូវបញ្ហាផ្សេងៗ ក្នុងសហគមន៍មូលដ្ឋាន។

ថ្លែងក្នុងនាមឯកឧត្ដម ចាយ បូរិន្ទ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា, លោក ឈិត សុគន្ធី រដ្ឋលេខាធិការ បានថ្លែងអំណរគុណ អរគុណ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់ផ្នែកទាំងអស់ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមក្នុងសិក្ខាសាលាដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ ដើម្បីបង្ការទប់ស្កាត់ខ្លួនពីផលប៉ះពាល់នៃគ្រឿងញៀន និងចែករំលែកទៅដល់សាសនិកផ្សេងៗទៀត ដើម្បីបង្ការ និងចៀសឆ្ងាយពីគ្រឿងញៀន។

លោកគោលនយោបាយសុខដុមនីយកម្មសាសនារបស់រាជរដ្ឋាភិបាលគឺផ្តល់សិទ្ធិ សេរីភាព ជំនឿ ដល់គ្រប់សាសនិកទាំងអស់អាចសិក្សាស្វែងយល់ ចូលរួមជាមួយសាសនាណាមួយតាមចិត្តចង់ព្រោះថា គ្រប់សាសនាទាំងអស់ សុទ្ធ តែបានអប់រំមនុស្សឱ្យប្រព្រឹត្តអំពើល្អដើម្បីទទួលបានសេចក្តីសុខ ហើយការចូលរួមផ្សព្វផ្សាយអប់រំ ពីបញ្ហាគ្រោះថ្នាក់នៃគ្រឿងញៀនដល់បរិស័ទរបស់ខ្លួនពីគណៈអ៉ីម៉ាំ គ្រូគង្វាល បូជាចារ្យ អាចារ្យ ពួកជំនុំ គឺជាការសាងនូវអំពើល្អ យើងនឹងទទួលបានសេចក្តីសុខ ដោយគ្មានអំពើហិង្សា និងឧក្រិដ្ឋកម្ម៕

អត្ថបទដែលជាប់ទាក់ទង