អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូសភាក្រុមប្រឹក្សានយោបាយប្រជាជនចិនទី១៣ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាក្រុមប្រឹក្សានយោបាយប្រជាជនចិនទី១៣ ដឹកនាំដោយឯកឧត្តម ចាង ឈឹងលី (ZHANG Qingli) អនុប្រធានសភាក្រុមប្រឹក្សានយោបាយប្រជាជនចិនទី១៣ និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម នៃសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល០៤ថ្ងៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា នាល្ងាចថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៕