**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ស្នងការនគរបាលខេត្តកំពង់ធំ ថ្លែងអំណរគុណ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត សម្រាប់កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣  ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមេសា និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត។

យោងតាមរបាយការណ៍ អានដោយលោកវរសេនីយ៍ឯក ហួត សារ៉ាវុធ នាយការិយាល័យសរុបផែនការ គិតពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា៖
១.សភាពការណ៍ សន្ដិសុខ មានភាពស្ងប់ស្ងាត់ ធម្មតា មិនមានអ្វីកើតឡើង គួរឱ្យកត់សម្គាល់ឡើង។
២.សភាពការណ៍ បទល្មើសព្រហ្មទណ្ឌ កើតមានឡើង ០១លើក លើ ០២លើក ថយចុះ ០១លើក ស្មើនឹង ៥០%។
៣.សភាពការណ៍ សណ្ដាប់ ធ្នាប់សាធារណៈ និងគ្រោះថ្នាក់ផ្សេងៗ កើតឡើង មានចំនួន ១៧លើក លើ ០៩លើក កើនឡើង ០៨លើក ស្មើ ៨៨,៨៨%។

លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង ផ្សព្វផ្សាយផែនការ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ជូនថ្នាក់ដឹកនាំ ជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា (ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤)។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានឯកភាព វាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលបងប្អូនកងមន្ត្រីនគរបាលជាតិ សម្រេចបានជោគជ័យគួរជាទីមោទនៈ និងថ្លែងអំណរគុណ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត សម្រាប់កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ នាពេលកន្លងមក ធានាបានសុវត្ថិភាពល្អ ប្រសើរបំផុត ជូនសង្គមជាតិ ស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

បន្ថែមលើប្រសាសន៍សំណេះសំណាល លោកឧត្តមសេនីយ៍ទោ ស្នងការ ផ្សព្វផ្សាយសភាពការណ៍ ថ្មីៗ ដល់កងកម្លាំងនិងក្រើនរំលឹកលើការងារ៖ ១.ពង្រឹងការគ្រប់គ្រង ប្រមូលផ្តុំកងកម្លាំង តាមបែបបទការងាររដ្ឋបាល អនុវត្តតួនាទី ភារកិច្ច ជាប្រចាំថ្ងៃ, ២.ពង្រឹង របៀបរបបកិច្ចប្រជុំ, ៣.ការងារអត្តសញ្ញាណកម្ម, ៤.ពង្រឹងការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងគ្រឿងញៀន និង៥.ប្រើប្រាស់វិធានការជំនាញ បញ្ចេញកម្លាំង ល្បាតចំហ ប្រចាំការ នៅតាមគោលដៅងាយរងគ្រោះ សំដៅបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ បានទាន់ពេលវេលា មានប្រសិទ្ធភាពខ្ពស់ ថែមទាំងត្រៀមកិច្ចអន្តរាគមន៍ សង្គ្រោះ ដល់ប្រជាពលរដ្ឋ នាគ្រាជួបប្រទះការលំបាក ក្នុងហេតុការណ៍ ណាមួយដែលអាចកើតមានឡើងជាចៃដន្យ ៕

អត្ថបទដែលជាប់ទាក់ទង