រដ្ឋសភា ប្រកាសសុពលភាព ឯកឧត្តម ចាប ម៉ុច និងឯកឧត្តម ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាក់ សុខុន
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧។
សម័យប្រជុំរដ្ឋសភានាឱកាសនេះមានរបៀបវារៈតែមួយគត់គឺការប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី មណ្ឌលខេត្តកណ្តាលចំនួនពីររូបមាន ឯកឧត្តម ចាប ម៉ុច និងឯកឧត្តម ទេព សុធីរ ជំនួស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាក់ សុខុន ដែលបានសូមលាលែងទៅកាន់តួនាទីថ្មី។
ឯកឧត្តម ចាប ម៉ុច និងឯកឧត្តម ទេព សុធីរ ត្រូវធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវំាងមុនចូលកាន់តួនាទីជាតំណាងរាស្រ្ត ៕