**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួនក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩**សិស្សថ្នាក់បឋមសិក្សាក្នុងរមណីយដ្ឋានអង្គរចំនួន៣សាលា ទទួលបានការអប់រំឱ្យចេះកាត់បន្ថយនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**ក្រសួងវប្បធម៌ បើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤**ឯកឧត្តម ជា ប៉ោ ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**សមាជិកអាវុធហត្ថរាជធានីភ្នំពេញ ២នាក់ ចូលរួមប្រកួតបាញ់កាំភ្លើងនៅហ្វីលីពីន ឈ្នះមេដាយចំនួន ៣ គ្រឿង**បណ្ឌិត យង់ ពៅ៖ វៀតណាម គួរបង្កលក្ខណៈងាយស្រួលដល់ខ្មែរកម្ពុជាក្រោមអាចមានលទ្ធភាពអនុវត្តនូវប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនារបស់ខ្លួន**បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហេសបូឡាចូលជាធរមាននៅថ្ងៃពុធនេះ**ក្រសួងសាធារណការ ណែនាំគ្រប់ស្ថានីយទាំងអស់ ត្រូវរៀបចំផែនការសកម្មភាពចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់ នៅតាមផ្លូវវាង ឬតាមច្រកព្រំដែននានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ដល់កងកម្លាំងក្រោមឱវាទ**កម្ពុជា-ជប៉ុន ពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ**ឯកឧត្តម ហេង សួរ៖ រាជរដ្ឋាភិបាល មានចក្ខុវិស័យក្នុងការទាក់ទាញការវិនិយោគលើវិស័យយានយន្តនៅកម្ពុជា**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៧ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០២៤ រៀល សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា**សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រគល់ទទួលអគារសិក្សា និងសមិទ្ធផលនានា ចំនួន៥ខ្នង ក្រោយជួសជុលរួចជាស្ថាពរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់ទីស្តីការគណះរដ្ឋមន្ត្រី​ និងផែនទីបង្ហាញផ្លូវស្តីពីបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសំណេះសំណាល ផ្តល់អនុសាសន៍ក្នុងវគ្គ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទ**កម្ពុជា-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី**ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP”

ផ្លូវបេតុងអាមេ ៤ខ្សែ នៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ និងភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឲ្យបើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព «ក្នុងពិធីសម្ពោធផ្លូវបេតុងអាមេចំនួន ៤ ខ្សែប្រវែង២,១៤០ម៉ែត្រ» ស្ថិតនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ និងភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្ដមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេចំនួន៤ខ្សែ នៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ និងភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនទៀតរបស់ស្រុកខ្សាច់កណ្ដាល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និង បរិយាប័ន្ន។ ហើយផ្លូវបេតុងនេះនឹងផ្ដល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារ ព្រមទាំងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការសម្រួលការ លំបាក និងជួយប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរឡើងជាលំដាប់។

ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានបន្តទៀតផងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ មានចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយគតិបណ្ឌិតខ្ពស់ ពោរពេញដោយថាមពល សមត្ថភាព ទេពកោសល្យ គុណធម៌ សីលធម៌ និងមានមនសិការស្នេហាជាតិរបស់សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព ដោយ កំណត់អាទិភាពជាគន្លឹះ ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេសផ្តោតលើ “បច្ចេកវិទ្យាឌីជីថល” ដែលមានបេសកកម្មជាប្រវត្តិសាស្ត្រ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម បានណែនាំដល់អាជ្ញាធរស្រុកលើកដែក កងកម្លាំងទាំង៣ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឱ្យបានជាប់ជានិច្ច និងត្រូវគ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហឹង្សាក្នុង គ្រួសារ និងគ្មានក្មេងទំនើង។ ដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ ត្រូវឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាច សាហាវ ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្ដមអភិបាលខេត្ត បានសម្តែងនូវការគោរពដឹងគុណ និងអរគុណចំពោះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល, ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល, ប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានក្រុង ស្រុក និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងខេត្ត កណ្តាលគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចជាកាលតែងតែបានជួយ ឧបត្ថម្ភ គាំទ្រ ទាំង ស្មារតី និង សំភារៈ នៅគ្រប់កាលៈទេសៈ និងតែងនៅកៀកជាប់ ដោះស្រាយបញ្ហា ការលំបាក របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

គួរបញ្ជាក់ថា ផ្លូវបេតុងអាមេ ចំនួន ៤ខ្សែ ប្រវែង ២,១៤០ម៉ែត្រ” ក្នុងនោះ៖
ខ្សែទី១. ប្រវែង ៩៤០ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ នៅភូមិវិហារ សួគ៌ជើង ឃុំវិហារសួគ៌
ខ្សែទី២. ប្រវែង ៧០០ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ នៅភូមិម៉ែបាន ឃុំស៊ីធរ និងខ្សែទី៣ និងទី៤ ប្រវែង ៥០០ម៉ែត្រ ទទឹង៣ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង