សហភាពអង្គការសង្គមស៊ីវិល ថ្កោលទោសយ៉ាងខ្លាំងចំពោះសាររបស់ លោក សម រង្ស៊ី គ្មានការពិចារណាក្នុងន័យបង្អាក់ដំណើរការ “គម្រោងព្រែកជីកហ្វូណនតេជោ”
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សមាគមសហភាពអង្គការសង្គមស៊ីវិល តំណាងអង្គការសមាគម និងសហគមន៍ទាំង៥០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងចំពោះសាររបស់ លោក សម រង្ស៊ី គ្មានការពិចារណាក្នុងន័យបង្អាក់ដំណើរការ “គម្រោងព្រែកជីកហ្វូណនតេជោ” ដូចបងប្អូនជនរួមជាតិបានជ្រាបហើយថា គម្រោងព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ដឹកជញ្ជូន និងសារៈប្រយោជន៍ផ្សេងៗជាច្រើនទៀតសម្រាប់ប្រទេសកម្ពុជា។
ផ្ទុយមកវិញ បែរជាលោក សម រង្ស៊ី ចេញសារគ្មានការសិក្សាស្រាវជ្រាវពិចារណា បង្អាក់ដំណើរការ “គម្រោងព្រែកជីកហ្វូណនតេជោ” ក្នុងន័យនេះគឺលោកមានគំនិត ទុច្ចរិត និងញុះញ៉ង់ជាតិសាសន៍ ឱ្យមានការបែកបាក់សាមគ្គីភាពចំពោះប្រជាជនកម្ពុជា និងដើម្បីតែប្រយោជន៍នយោបាយខ្លួន ព្យយាមបង្អាក់ដំណើរការអភិវឌ្ឍជាតិកម្ពុជា។
សហភាពអង្គការសង្គមស៊ីវិល តំណាងអង្គការសមាគម និងសហគមន៍ទាំង៥០ស្ថាប័ន សូមថ្កោលទោសចំពោះ លោក សម រង្ស៊ី៕