**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងទិសដៅការងារបន្ត

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងមុខងារសាធារណៈ ជាច្រើនរូប។

ក្នុងកិច្ចស្វាគមន៍ និងបើកកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ចាក់ថា កិច្ចប្រជុំប្រចាំខែនេះ គឺរបៀបរបបការងារដែលត្រូវបានកំណត់រៀងរាល់ចុងខែក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ តាមដាននូវវឌ្ឍនភាពការងារសម្រេចបាន និងបន្តវាយតម្លៃលទ្ធផលការងារដែលបានកំណត់ និងផ្សព្វផ្សាយទិសដៅការងារនានាសម្រាប់អនុវត្តបន្ត។ “កិច្ចប្រជុំប្រចាំខែនាពេលនេះ ក៏ជាវេទិកាផ្លាស់ប្តូរមតិយោបល់ជាទស្សនៈផ្ទាល់ខ្លួន និងជំរៈនូវមន្ទិលសង្ស័យណាមួយដែលមានភាពមិនច្បាស់លាស់ឱ្យមានឯកភាពជាគ្រួសារតែមួយ និងបង្ហាញពីភាពស្និទ្ធស្នាលនៅក្នុងក្របខណ្ឌការងារ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែម។

តាមរយៈកិច្ចប្រជុំប្រចាំខែនេះ ឯកឧត្តម ហាស់ ប៊ុនថ្ថន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ បានធ្វើរបាយការណ៍សង្ខេបនៃវឌ្ឍនភាពការងារប្រចាំខែមេសា និងទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈ ជូនអង្គប្រជុំបានស្តាប់ជារបាយការណ៍។ ក្រោយការរាយការណ៍ កិច្ចប្រជុំទទួលបានបានចូលរួមមតិយោបល់យ៉ាងច្រើនពីសំណាក់ថ្នាក់ដឹកនាំជាច្រើនរូប ក្នុងន័យផ្តល់ជូនព័ត៌មានបន្ថែមលើវឌ្ឍនភាពការងាររួម និងលើកឡើងនូវរាល់បញ្ហាប្រឈមនានា ដើម្បីដោះស្រាយបញ្ហាជាមួយគ្នាក្នុងការកែលម្អប្រសិទ្ធភាពការងារ ព្រមទាំងបានលើកនូវទិសដៅការងារបន្តឆ្ពោះទៅមុខបន្តទៀត។

បន្ទាប់ពីបានស្តាប់របាយកាណ៍ ក៏ដូចជាមតិយោបល់ចូលរួមពីអង្គប្រជុំរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រធានអង្គប្រជុំ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងាររៀបចំរបាយការណ៍វឌ្ឍនភាពការងារ និងការផ្តល់មតិយោបល់ជាធាតុចូលរបស់អង្គប្រជុំ ដែលបង្ហាញនូវការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់រួមគ្នាក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន និងការងារស្នូលរបស់ខ្លួនយ៉ាងសកម្មក្នុងការអនុវត្តការងារប្រកបដោយសាមគ្គីភាពក្នុងការសម្រេចបាននូវសមិទ្ធផលទាំងនេះ និងបន្តពង្រឹងការងារដឹកនាំ គ្រប់គ្រងវិស័យមុខងារសាធារណៈ ដែលជាបេសកកម្មរបស់ក្រសួង ជាពិសេសជំរុញវិធានការគន្លឹះការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការងារអាទិភាពដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ។

បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្វីដែលក្រសួងមុខងារសាធារណៈបានខិតខំប្រឹងប្រែងធ្វើ គឺបានចូលរួមជួយមួយផ្នែកធំក្នុងការធានាការគ្រប់គ្រងហិរញ្ញវត្ថុ ការចំណាយរបស់រាជរដ្ឋាភិបាល តាមរយៈការវិភាគមុខងារតាមក្រសួង-ស្ថាប័ន ស្របតាមការណែនាំរបស់សម្តេចធិបតី និងឆ្លើយតបទៅនឹងការងារភារកិច្ចរបស់ក្រសួងផងដែរ តាមលក្ខណៈកែទម្រង់ និងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធឌីជីថល ក្នុងការធ្វើទំនើបកម្មប្រព័ន្ធមុខងារសាធារណៈ ទុកឱ្យក្មេងជំនាន់ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង