អភិបាលខេត្តកំពត អនុញ្ញាតឱ្យលោក SantaKH ចូលជួប ដើម្បីធ្វើការសុំទោសនូវកំហុសឆ្គងដែលបានថតរូប ដោយគ្មានសីលធម៌ ជាមួយរូបសំណាកសេះសមុទ្រ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអនុញ្ញាតឱ្យលោក SantaKH ឈ្មោះប្រើប្រាស់ក្នុង Facebook ចូលជួប ដើម្បីធ្វើការសុំទោសនូវកំហុសឆ្គងដែលបានថតរូប ដោយគ្មានសីលធម៌ ជាមួយរូបសំណាកសេះសមុទ្រ ក្នុងក្រុងកំពត ថ្មីៗនេះ។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការអប់រំណែនាំដើម្បីឱ្យលោក ត្រូវធ្វើជាយុវជនល្អក្នុងសង្គម ហើយផ្សព្វផ្សាយអ្វីដែលល្អឱ្យបានច្រើន ហើយធ្វើការផ្សព្វផ្សាយសុំទោស ធ្វើបែបណាក៏ដោយ ឱ្យបងប្អូនប្រជាពលរដ្ឋគាត់ឈប់ខឹង និងលើកលែងទោសឱ្យ ហើយឈប់ប្រព្រឹត្តអ្វីដែលខុសបន្តទៀត៕