**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា**តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក បានរងឥទ្ធិពលញ័ររញ្ជួយដី**ការិយាល័យគណៈកម្មាធិការធានារ៉ាប់រងថៃ ចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ដល់ទីភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រង ដែលអនុវត្តដោយអយុត្តិធម៌ចំពោះឆ្លើយតបនឹងការខូចខាតដោយសារគ្រោះរញ្ជួយដី**អ្នកនាំពាក្យបរិស្ថាន៖ សូមបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលជាមូលហេតុអ្វើឱ្យមានការធ្លាក់ចុះគុណភាពខ្យល់ និងការបាត់បង់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី**លោក ដូណាល់ ត្រាំ ហៅទូរសព្ទប្រកបដោយផ្លែផ្កា ជាមួយនាយករដ្ឋមន្រ្តីកាណាដា ចំពេលមានភាពតានតឹងកើនឡើងរវាងសម្ព័ន្ធមិត្តមានព្រំដែនជាប់គ្នាទាំង២**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)**គ្គ្រោះរញ្ជួយដីបានបំផ្លិចបំផ្លាញ​វាយប្រហារ​ប្រទេស​មី​យ៉ាន់​ម៉ា និងថៃ សម្លាប់​មនុស្ស​ជាង​១.០០០​នាក់​**លោក Elon Musk កំពុងប្រឈមមុខនឹងបណ្តឹងក្លែងបន្លំ ជុំវិញការបង្ហាញភាគហ៊ុន Twitter យឺតយ៉ាវ**អ៉ីរ៉ង់ ថាទីក្រុងតេហេរ៉ង់នឹងវាយប្រហារទៅលើ មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់

ឯកឧត្តម គីម វីរៈ និងឯកឧត្តម គង់ គឹមនី អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆ្នាំ២០២៣ និងទិសដៅបន្ត នៅខេត្តក្រចេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ (គ.ជ.គ.ម.) និងឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ រយៈពេល២ថ្ងៃ គឺថ្ងៃទី២៥-២៦ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុធាន សមាជិក នៃគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ លោកមេបញ្ជាការ មេបញ្ជាការង មន្ត្រីពាក់ព័ន្ធ និងកងកម្លាំងទាំងបី កាកបាទក្រហម កាយរិទ្ធ និងអង្កការដៃគូអភិវឌ្ឍន៏ផងដែរ។

ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៤នេះ ប្រសិទ្ធភាពសម្រាប់បរិបទខេត្តក្រចេះ ជាពិសេសឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះ បញ្ចកោណទី៤ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន គឺជាចំណុចសំខាន់ពាក់ព័ន្ធនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយ និងមានផែនការយុទ្ធសាស្ត្រជាតិ សម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ជាតិជាផែនទីចង្អុលផ្លូវផងដែរនោះ ថ្នាក់ក្រោមជាតិ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ ដោយមាន លេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត ជាសេនាធិការ បានដាក់ទិសដៅសកម្មភាពអាទិភាព។ ខេត្តក្រចេះបាន អនុវត្តប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ពង្រឹងសមត្ថភាពមន្ត្រីបង្គោល ត្រៀមរៀបចំគោលការណ៍ណែនាំអំពីការប្រើប្រាស់ និងការគ្រប់គ្រងទិន្នន័យគ្រោះមហន្តរាយ ដល់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង/ស្រុកនិងឃុំ/សង្កាត់ ដើម្បីជំរុញការអនុវត្តយន្តការគ្រប់គ្រងទទួល និងផ្តល់ព័ត៌មានអំពីមុខសញ្ញាគ្រោះថ្នាក់ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការតាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា កិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ និងសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះទាំងមូលដែលបានរួមចំណែកយ៉ាងសកម្មសម្រេចបានជោគជ័យ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនានាក្នុងឆ្នាំ២០២៣ ទាំងនៅក្នុងដំណាក់កាលនៃការត្រៀម រៀបចំ ការឆ្លើយតបសង្គ្រោះបន្ទាន់ និងការស្តារឡើងវិញ។

ឯកឧត្តមបានលើកឡើងថា កត្តាប្រែប្រួលអាកាសធាតុបានបង្កឱ្យមានផលវិបាកជាច្រើន ដល់ជីវភាពរស់នៅ និងការអភិវឌ្ឍសង្គមជាតិ វាបានបង្កឱ្យកើនឡើងនូវឥទ្ធពលគ្រោះមហន្តរាយ។ ក្នុងករណីនេះដែល ចាំបាច់យើងត្រូវបន្តពង្រឹងអនុវត្តសកម្មភាពជាយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនក្នុងការការពារ ទប់ទល់ កាត់បន្ថយហានិភ័យ និងឆ្លើយតបឱ្យកាន់តែមានប្រសិត្វភាពនឹងទាន់ពេលវេលា។

ឯកឧត្តមបានមានប្រសាសន៍រំលឹកថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤- ២០២៨ សម្រាប់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រសួងស្ថាប័ន និងនៅថ្នាក់ក្រោមជាតិ សហការរួមគ្នាក្នុងការអនុវត្តដោយផ្តោតលើ យុទ្ធសាស្ត្រអាទិភាពធំៗចំនួន០៤គឺ៖
១.គោលដៅយុទ្ធសាស្ត្រទី១៖ ការយល់ដឹងអំពីការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ
២.គោលដៅយុទ្ធសាស្ត្រទី២៖ ការពង្រឹងអភិបាលកិច្ច ដើម្បីគ្រប់គ្រងហានិភ័យគ្រោះ មហន្តរាយ
៣.គោលដៅយុទ្ធសាស្ត្រទី៣៖ ការវិនិយោគទៅក្នុងការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយសម្រាប់ភាពធន់
៤.គោលដៅយុទ្ធសាស្ត្រទី៤៖ ការបង្កើនការត្រៀមរៀបចំទៅនឹងគ្រោះមហន្តរាយ សម្រាប់ ប្រសិទ្ធភាពនៃការឆ្លើយតប (ការស្ថាបនាឡើងវិញឱ្យកាន់តែប្រសើរ ឡើង) ក្នុងការស្តារឡើងវិញ ការធ្វើឱ្យមានប្រក្រតីភាព និងការកសាងឡើងវិញ។

ឯកឧត្តម គីម វីរៈ បានជម្រុញលើទឹកចិត្តអនុវត្តសកម្មភាពត្រៀមរៀបចំដូចដែល សហការី បានធ្វើបទបង្ហាញកន្លងមកនេះ និងពិនិត្យលទ្ធភាពរៀបចំ និងអនុវត្តផែនការ សកម្មភាពប្រចាំឆ្នាំរបស់ខ្លួន ដែលឆ្លើបទៅនឹងគោលដៅជាយុទ្ធសាស្ត្រ ទាំង៤ របស់រាជរដ្ឋាភិបាលកម្ពុជាយើង ៕

អត្ថបទដែលជាប់ទាក់ទង