**សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់ក្រុមកាកបាទក្រហមសង្កាត់ផ្សារ និងអ្នកស្ម័គចិត្តកាកបាទក្រហមប្រចាំមូលដ្ឋាន ក្នុងខណ្ឌសែនសុខ**អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់**ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance មានតម្លៃលើទីផ្សាររហូតដល់ ៣០០ពាន់លានដុល្លារ**ឯកឧត្តម ឃឹម ហ្វីណង់៖​ មិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចធៀបជាមួយស្រូវសែនក្រអូប ឬស្រូវផ្ការំដួលបានទៅទៀត**មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញបើក កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ

សម្តេចធិបតី ប្រកាសគាំទ្រការយក សូត្រ និងហូលផាមួងកាត់ជាអាវធំ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រការយកសូត្រ ហូល ផាមួងកាត់ជាអាវធំ ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំឃើញនៅលើ Facebook គាត់លក់ខោអាវ គាត់ច្នៃប្រឌិត ប៉ុន្តែ នៅប្រើសូត្រ ហូលផាមួងរបស់ខ្មែរ អ្នកខ្លះកាត់អាវធំ តែយកផាមួង មកកាត់ទៅហើយ ខ្ញុំគិតថាប្រពន្ធគួរតែកាត់ឱ្យប្តីម៉ាកំប្លេដែលទៅ កំពុងចរចាគាត់ នេះជាការច្នៃប្រឌិតបែបនេះដែលយើងត្រូវធ្វើ»។

សម្តេចធិបតី មានប្រសាសន៍ថា ការអភិរក្សដែលសម្តេចបានប្រាប់ពីអ្វីដែលត្រូវផ្សព្វផ្សាយពីកម្ពុជា របាំអប្សរា របាំជូនពរដែលគ្រងគ្រឿងជាអប្សរា ប៉ុន្តែ មិនចាំបាច់រាំតែមួយវិធីនោះទេ ប៉ុន្តែ យើងអាចច្នៃប្រឌិត វប្បធម៌ទំនើប។ ខណៈប្រទេសមួយចំនួនឧទាហរណ៍ប្រទេសកូរ៉េខាងត្បូង ការផ្សព្វផ្សាយវប្បធម៌ គឺមិនមែនប្រពៃណីដើមនោះទេ ប៉ុន្តែ គឺ KPOP ដែលជាវប្បធម៌ថ្មីរបស់កូរ៉េ កើតចេញពីការច្នៃប្រឌិត និងមានក្តីជំនឿថា សិល្បករ សិល្បការិនីកម្ពុជា ដែលច្នៃប្រឌិតបែបទំនើបនេះអាចធ្វើបានផងដែរ។

សម្តេចធិបតី លើកឡើងថា ផលិតផលដូចគ្នា ប៉ុន្តែពេលខ្លះសម្រាប់អ្នកទស្សនានៅក្នុងប្រទេស តែមានការច្នៃប្រឌិត ឱ្យស្របតាមស្តងដារអន្តរជាតិ តែមិននៅរក្សាបានអន្តសញ្ញាណខ្មែរ រៀបរាប់ពីរឿងអក្សរសិល្ប៍របស់ខ្មែរ ចំណុចនេះ គឺជាការរុញវប្បធម៌របស់ខ្មែរ ទៅកាន់ឆាកអន្តរជាតិបន្ថែមទៀត។

សម្តេចធិបតី គូសបញ្ជាក់ថា ការអភិរក្ស និងការអភិវឌ្ឍត្រូវការដើរទន្ទឹមគ្នា ដើម្បីធ្វើយ៉ាងណាឱ្យវប្បធម៌ សិល្បៈរបស់ខ្មែរ នៅគង់វង្ស ថិតថេររាប់ពាន់ឆ្នាំ ចំណុចនេះគឺជាអ្វីដែលកម្ពុជា ត្រូវបន្តធ្វើ យើងប្រែប្រួលទៅតាមរបត់ ប៉ុន្តែ មិនឱ្យបាត់បង់អត្តសញ្ញាណជាតិខ្មែរនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យមានការកត់ត្រាឱ្យបានច្បាស់លាស់ ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌សិល្បៈរបស់ខ្មែរ ឱ្យបានពិតប្រាកដ។ ការអភិវឌ្ឍផ្នែកសិល្បៈ ត្រូវផ្សារភ្ជាប់នូវទម្រង់ដែលជាអត្តសញ្ញាណរបស់ខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង