**នាយករដ្ឋមន្ត្រីកម្ពុជា៖ វិវាទបុរី ជារឿងថ្មី និងជាបញ្ហាដែលរសើបបំផុត ទាមទារឲ្យដោះស្រាយដោយមានភាពបត់បែន យោគយល់គ្នា និងភាពអំណត់**សម្ដេចបវរធិបតី៖ កំពង់ចាម ក្លាយជាខេត្តដំបូងគេ ដែលចុះបញ្ជីក្បាលដី ផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ និងស្ថាប័ននានា ចប់សព្វគ្រប់មុនគេ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីវិវាទដីធ្លី នឹងដោះស្រាយបញ្ចប់ឲ្យអស់ទាំងស្រុង ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីបញ្ហាដីធ្លី គឺជាបញ្ហាក្ដៅដែលទាមទារឲ្យមានការដោះស្រាយ ដោយប្រុងប្រយ័ត្នបំផុត**សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យមានការពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យ វិស័យសំណង ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា**សម្តេចធិបតី គាំទ្រឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានដាក់ចេញនូវសមរភូមិការងារសំខាន់ៗរបស់ក្រសួងរៀបចំដែនដី**សម្ដេចតេជោ បញ្ជាក់ជាថ្មីថា ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA មិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងបីនោះទេ**នាយកប្រតិបត្តិនៃអង្គការ Halo Trust គាំទ្រចំពោះការកំណត់គោលដៅថ្មីរបស់កម្ពុជា គឺកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម**ក្រសួងការងារ បើកសិក្ខាសាលាស្តីពីការជំរុញភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនលើបរិវត្តកម្មនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាឲ្យទីបញ្ជាការស្រាលទាំង៦ ការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅក្នុងរដូវប្រាំងនេះ បានជាដាច់ខាត**ឧត្តមសេនីយ៍ឯក បណ្ឌិត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពី ការគ្រប់គ្រងការស្នាក់នៅ**អភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍**ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុននៃកងយោធពលខេមរភូមិន្ទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់ព័ត៌មាន អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី២ ជូនអ្នកសារព័ត៌មាន**រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩ នៅឡាវ**ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីបារាំង នឹងប្រកាសពីបទឈប់បាញ់មួយនៅលីបង់ រវាងក្រុមហេសបូឡា និងអ៉ីស្រាអែល**ធនាគារកណ្តាលថៃថា ប្រព័ន្ធធនាគាររបស់មានសាច់ប្រាក់ងាយស្រួលច្រើនលើសលប់**បណ្ឌិត យង់ ពៅ៖ កម្ពុជាមានភាពចាំបាច់ថែរក្សាសន្តិភាព និងកសាងសមត្ថភាពជាតិឱ្យបានរឹងមាំ បង្កើនភាពស៊ាំទប់ទល់ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល

យុទ្ធនាការ​កុំព្យូទ័រ​នៃការផ្លាស់ប្តូរ ក្រោម​ប្រធានបទ “ចាស់សម្រាប់អ្នក ថ្មីសម្រាប់ខ្ញុំ”

ភ្នំពេញ៖ កុំព្យូទ័រលើតុ និងយួរដៃចំនួន ៤៥គ្រឿង ត្រូវបានប្រគល់ជូនដល់សាលារៀនចំនួន ៦ មកពី ៥ខេត្ត ក្នុងយុទ្ធនាការកុំព្យូទ័រនៃការផ្លាស់ប្តូរ ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ Tech for Kids Academy ក្រោមការសហការជាមួយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា។

យុទ្ធនាការនេះត្រូវបានធ្វើឡើងក្នុងចក្ខុវិស័យនៃការរួមចំណែកយ៉ាងធំដល់ការសិក្សារបស់សិស្សដែលក្រុមគ្រួសារពុំមានលទ្ធភាពចំណាយលើសម្ភារៈបច្ចេកវិទ្យា សម្រាប់ការសិក្សា តាមរយៈការប្រមូលការបរិច្ចាគកុំព្យូទ័រ ដែលប្រើរួចសម្រាប់ឧបត្ថម្ភដល់សាលារៀនសិស្សខ្វះខាតកុំព្យូទ័រ ដើម្បីអាចប្រើប្រាស់សម្រាប់បំពេញតម្រូវការ ការអប់រំតាមបែបឌីជីថល ក្នុងគោលបំណងជំរុញការផ្លាស់ប្ដូរថ្មី ក្រោមប្រធានបទ “ចាស់សម្រាប់អ្នក ថ្មីសម្រាប់ខ្ញុំ”។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ។ ក្នុងឱកាសនោះ លោកជំទាវមានប្រសាសន៍ថា យុទ្ធនាការកុំព្យូទ័រនៃការផ្លាស់ប្តូរ ជួយលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្សក្រីក្រ និងសិស្សក្នុងតំបន់ដាច់ស្រយាល ឱ្យមានឱកាសសិក្សាស្រាវជ្រាវ ប្រើប្រាស់បំណិនបច្ចេកវិទ្យាដោះស្រាយបញ្ហាប្រឈម។

លោកជំទាវរដ្ឋលេខាធិការបានកោតសរសើរក្រុមការងារ CoC ព្រមទាំងថ្លែងអំណរគុណអ្នកឧបត្ថម្ភមានដូចជា ធនាគារ J Trust Royal ធនាគារ ABA និងក្រុមហ៊ុន Manulife Cambodia ចំពោះការបរិច្ចាគ និងការចូលរួមជាមួយយុទ្ធនាការ ក្នុងន័យលើកកម្ពស់វិស័យអប់រំកម្ពុជា តាមរយៈការជួយទៅកាន់ សិស្សានុសិស្សដែលកំពុងជួបបញ្ហាខ្វះខាតឧបករណ៍អេឡិចត្រូនិច ក្នុងការសិក្សារបស់សិស្ស ដោយជឿជាក់យ៉ាងមុតមាំថាយុទ្ធនាការមួយនេះនឹងបន្តកើតមានជាបន្តបន្ទាប់ទៀត ហើយស្មារតីនៃការផ្លាស់ប្ដូរនឹងកាន់តែខ្លាំងក្លាឡើង។

ក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍សប្បុរសជន ពីគ្រប់ទិសទី ដែលមានបំណងចូលរួមបរិច្ចាគ សម្ភារៈបច្ចេកវិទ្យា ដូចជា កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ កុំព្យូទ័របន្ទះម៉ាស៊ីនបញ្ចាំងស្លាយថ្មី ឬចាស់ដែលនៅអាចប្រើប្រាស់បាន តាមរយៈ Computer of Change ឬទំនាក់ទំនង 089 227 970 ឬអាសយដ្ឋានអ៊ីម៉ែល computerofchange@gmail.com ដើម្បីជូនដល់សិស្ស និងសាលារៀនខ្វះខាតដែលមានតម្រូវការ ៕

អត្ថបទដែលជាប់ទាក់ទង