គណៈប្រតិភូរដ្ឋសភាកម្ពុជា បន្តចូលរួមសិក្ខាសាលាស្តីពី “ការអនុវត្តន៍គោលការណ៍ណែនាំអាស៊ានស្តីពី ការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យអាហារ កសិកម្ម និងព្រៃឈើ” នៅឡាវ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ នៃសិក្ខាសាលា ដែលរៀបចំដោយលេខាធិការដ្ឋានអាយប៉ា(AIPA) ឯកឧត្តម វេង សាខុន និងឯកឧត្តម គង់ បណ្តូល សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមសិក្ខាសាលាបន្ត ដោយអង្គសិក្ខាសាលាបានផ្តោតជាសំខាន់ទៅលើការកែលម្អសេចក្តីព្រាងដំបូងនៃក្របខ័ណ្ឌការអនុវត្តសភាអាស៊ាន RAI (ទំនួលខុសត្រូវលើការវិនិយោគកសិកម្ម) ការទទួលខុសត្រូវវិនិយោគលើវិស័យកសិកម្ម) ដែលជាប់ពាក់ព័ន្ធទៅនឹងការវាយតម្លៃលើគោលនយោបាយនីតិប្បញ្ញត្តិ ការយល់ដឹង និងការពង្រឹងសមត្ថភាព ក្នុងក្របខ័ណ្ឌការអនុវត្តសម្រាប់ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យអាហារ កសិកម្ម និងព្រៃឈើ ដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព ការកាត់បន្ថយភាពក្រីក្រ និងកំណើនប្រកបដោយបរិយាបន្ន ៕