**អាមេរិកអំពាវនាវឱ្យមានស្ថិរភាពក្នុងប្រទេសកូរ៉េខាងត្បូង ខណៈភាពចលាចលនយោបាយនៅតែបន្ត**UN៖ អ៊ីស្រាអែលបញ្ជាឲ្យជម្លៀសជនស៊ីវិលនៅហ្គាហ្សាបន្ថែមទៀត ខណៈវិបត្តិមនុស្សធម៌កាន់តែអាក្រក់**CIO របស់កូរ៉េខាងត្បូង ស្នើឱ្យប្រធានាធិបតីស្តីទី ជួយសម្រួលដល់ការចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk-yeol**ជនជាតិប៉ាឡេស្ទីន ៣០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា**ក្រុមមន្ត្រីធានាដល់អ្នកស្រុក Yinchuan នូវការផ្គត់ផ្គង់ជំនួយគ្រប់គ្រាន់ បន្ទាប់ពីគ្រោះរញ្ជួយដី**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនគ្រួសារកងទ័ពនៅអង្គភាពកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ**គណៈកម្មការទី៤ រដ្ឋសភា ចុះសំណេះសំណាលកម្លាំងវិស្វកម្ម ឈរជើងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តរតនគិរី**ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង ដែលជាអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**សម្ដេចតេជោ រម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ

សម្តេចតេជោ៖ តួនាទីរបស់ខ្ញុំ ជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» ជាការផ្តល់នូវភាពជឿទុកចិត្តបន្ថែមទៀត ដល់ការធ្វើធុរកិច្ចរបស់ឧកញ៉ា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» បានថ្លែងថា តួនាទីរបស់សម្តេច ជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» ជាការផ្តល់នូវភាពជឿទុកចិត្តបន្ថែមទៀត ដល់ការធ្វើធុរកិច្ចរបស់ឧកញ៉ា។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចគួរតែត្រូវកាន់តួនាទីនេះ ដែលអ្នកទាំងអស់គ្នា ផ្ដល់ការជឿទុកចិត្តច្រើនឆ្នាំមកហើយនោះ ដើម្បីប្រមូលផ្ដុំនៅជាមួយអ្នកទាំងអស់គ្នា ដើម្បីឲ្យអ្នកទាំងអស់គ្នា មានការស្ងប់ចិត្ដ និងជឿជាក់បន្ដទៀត ហើយចលនាឲ្យអ្នកទាំងអស់គ្នា ទុកចិត្តទៅលើការវិនិយោគ នៅក្នុងទឹកដីកំណើតរបស់ខ្លួន។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចពិតជារីករាយ ដែលទទួលបានជាមួយនឹងការអញ្ជើញ ឲ្យធ្វើជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា»។ សម្ដេចក៏បានបញ្ជាក់ផងដែរថា ហេតុអ្វីបានជាសម្ដេចទទួលយកនូវតួនាទី ជាប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកទាំងអស់គ្នា ដែលជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា បានផ្តល់កិត្តិយសឲ្យសម្ដេច ជាមួយនឹងការជឿជាក់ ទៅលើសមត្ថភាព និងការដឹកនាំរបស់សម្ដេច ហើយយើងរស់នៅ ជាមួយគ្នាអស់រយៈពេលជាង៤៥ឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា វាមិនមែនជាការចៃដន្យទេ ប៉ុន្ដែគំនិតផ្ដួចផ្ដើម របស់អ្នកទាំងអស់គ្នា ដើម្បីអញ្ជើញខ្ញុំ ឲ្យធ្វើជាប្រធានកិត្តិយស ហើយខ្ញុំក៏មិនមែន ជាការទទួលដោយការចៃដន្យ នោះដែរ គឺជាការគិតទុក ដោយមានទស្សនៈទាន យ៉ាងច្បាស់លាស់តាមពីដើម រហូតមកដល់ឥលូវ ពេលដែលអស់លោកអញ្ជើញខ្ញុំ ឲ្យធ្វើជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា។

សូមបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក.) គឺជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឱ្យរូបវន្តបុគ្គលដែលទទួលបានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។ សមាគមឧកញ៉ាកម្ពុជា តំណាងឱ្យសំឡេងរួម សកម្មភាពសប្បុរសធម៌រួម និងគុណតម្លៃដ៏ឧត្តុង្គឧត្តម នៃគោរមងារឧកញ៉ាដែលជាសមាជិកទាំងអស់។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានចុះបញ្ជីជាសមាគមស្របច្បាប់ និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលស្គាល់មួយកម្រិតទៀតជាផ្លូវការរបស់រាជរដ្ឋាភិបាល ដោយផ្តោតជាសំខាន់លើភាព ជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា មានទស្សនវិស័យរក្សា និងលើកកម្ពស់ឧត្តមភាពដដ៏ឧត្តុង្គឧត្តមនៃគោរមងារឧកញ៉ា តាមរយៈការ ចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកប ដោយចីរភាព និងបរិយាប័ន្ន បង្កើតបាននូវភាពសុខសាន្ត សុខដុមរមនា និងការរីក ចម្រើនខាងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋបានល្អប្រសើរដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា ៕

អត្ថបទដែលជាប់ទាក់ទង