ឯកឧត្តម ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជា
ភ្នំពេញ% ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកស្រី Zhong Jie (ហ្សង់ ជី) ទីប្រឹក្សាស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅក្នុងទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្លាស់ប្តូរទស្សនៈ និងចក្ខុវិស័យលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ៕