ឯកឧត្តម គង់ សោភ័ណ្ឌ សម្ភោធសមិទ្ធិផលនានា និងស្រោចស្រពសុគន្ធវារីឡើងជាព្រះចៅអធិការពេញសិទ្ធិ ក្នុងវត្តកែវមុនីវ័ន» ស្ថិតក្នុងភូមិព្រែកឬស្សឃុំសំបួរមាស ស្រុកមុខកំពូល
ភ្នំពេញ៖ នារសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ «ក្នុងពិធីសម្ភោធសមិទ្ធិផលនានា និងស្រោចស្រពសុគន្ធវារីឡើងជាព្រះចៅអធិការពេញសិទ្ធិ ក្នុងវត្តកែវមុនីវ័ន» ស្ថិតក្នុងភូមិព្រែកឬស្សឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
នៅក្នុងពិធីឯកឧត្ដម អភិបាលខេត្តលើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាបនិកមគ្គុទេសន៍ឯកប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដោយបានផ្តើមចេញពីការយកអាយុជីវិត សាច់ស្រស់ ឈាមស្រស់ ធ្វើជាដើមទុនដើម្បី ស្វែងរកសន្តិភាព និងបានដាក់ចេញគោលនយោបាយស្ដារសេដ្ឋកិច្ច សង្គម ពីកំទេចផេះផង់ ឈានទៅរកការរីកចម្រើននូវផ្នែក សេដ្ឋកិច្ច នាំមកនូវការអភិវឌ្ឍឥតឈប់ឈរ ទាំងអាណាចក្រ និងពុទ្ធចក្រ រក្សាបាននូវស្ថិរភាព នយោបាយ មានសន្តិភាពពិតប្រាកដ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត ដែលមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្ត្រកម្ពុជា។
ឯកឧត្ដម បានមានប្រសាសន៍បន្តថា សមិទ្ធិផលនានាក្នុងវត្តដែលបានកសាងនាឱកាសនេះ គឺផ្ដើមចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយទាំអស់ ដែលបានឧបត្ថម្ភជាសំភារៈ ថវិកា ក្នុងការកសាងនូវសមិទ្ធិផលទាំងនេះឡើង៕